ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្មវត្ថុ៖ ករណីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅ ការងារបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ យោង ៖ លិខិតលេខ២៩៨ បទ. ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លិខិតលេខ០២៩ ខន/០២៥ សជណ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តអនុសាសន៍ទាំង១១ចំណុច ដើម្បីរៀបចំជាផែនការសកម្មភាពការងារបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ប្រសិទ្ធភាព ដូចខាងក្រោម៖ ១. […]
