សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សាលាបឋមសិក្សានៅសិង្ហបុរីសាកល្បងប្រើប្រាស់បញ្ញាសិប្បនិម្មិតជាមួយនឹងរបាំងការពារ ខណៈមាតាត

April 21, 2026 2026/04/21 Monyneth Sok No Comments

ប្រទេសសិង្ហបុរីកំពុងចាប់ផ្តើមដាក់បញ្ចូលបញ្ញាសិប្បនិមិ្មតជាបណ្តើរៗនៅថ្នាក់ទី៤ ខណៈដែលរដ្ឋមន្ត្រីក្រសួងអប់រំ លោក Desmond Lee បានមានប្រសាសន៍ថា វានឹងត្រូវដាក់ឱ្យដំណើរការជាជំហានៗ ជាមួយនឹង “ការកំណត់ឱ្យកម្រិតការប្រើប្រាស់ទាប” និងការត្រួតពិនិត្យយ៉ាងដិតដល់។ សិស្សានុសិស្សប្រើប្រាស់តែឧបករណ៍ដែលអនុម័តដោយក្រសួងអប់រំនៅលើថ្នាល Singapore Student Learning Space (SLS) និងក្រោមការណែនាំពីគ្រូបង្រៀនជានិច្ច។ នៅក្នុងថ្នាក់រៀនបញ្ញាសិប្បនិម្មិតមិនមែនធ្វើកិច្ចការជំនួសសិស្សនោះទេ។ ឧបករណ៍ដូចជា SchoolAI ត្រូវបានប្រើដើម្បីណែនាំឱ្យចេះគិត ជាឧទាហរណ៍ ការចោទសួរដើម្បីជួយសិស្សឱ្យបង្កើតគំនិតសម្រាប់សរសេររឿង ជាជាងការផ្តល់ចម្លើយឱ្យភ្លាមៗ។ គ្រូបង្រៀនក៏បានកំណត់ដែនកំណត់ផងដែរ ដើម្បីឱ្យបញ្ញាសិប្បនិម្មិតឆ្លើយតបចំប្រធានបទនិងមិនផ្តល់ព័ត៌មានដែលមិនចាំបាច់។ បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់លើគ្រប់មុខវិជ្ជា ចាប់ពីការសរសេរ រហូតដល់មេរៀនបែបអន្តរកម្ម ដូចជាការសន្ទនាជាមួយបុគ្គលក្នុងប្រវត្តិសាស្ត្រ ឧទាហរណ៍ លោក លី ក្វាន់យូជាដើម។ វាអាចជួយគ្រូបង្រៀនឱ្យមើលឃើញពីសិស្សដែលកំពុងជួបការលំបាកក្នុងការរៀនសូត្រផងដែរ។ សិស្សក៏ត្រូវបានបង្រៀនអំពីចំណេះដឹងមូលដ្ឋាននៃបញ្ញាសិប្បនិម្មិត រួមទាំងហានិភ័យ (ដូចជាព័ត៌មានមិនពិត) ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មាតាបិតាមានការប្រុងប្រយ័ត្នខ្ពស់ ដែលភាគច្រើនមិនជំទាស់នឹងការប្រើប្រាស់ឧបករណ៍ដែលមានការគ្រប់គ្រងក្នុងសាលានោះទេ ប៉ុន្តែមានការព្រួយបារម្ភចំពោះម៉ូដែលបើកចំហដូចជា ChatGPT ជាពិសេសប្រសិនបើកុមារប្រើប្រាស់វានៅផ្ទះដោយគ្មានការត្រួតពិនិត្យ។ ក្តីបារម្ភទាំងនោះរួមមាន ការពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក ចុះខ្សោយជំនាញនៃការគិត និងការចំណាយពេលមើលអេក្រង់ច្រើនហួសកំណត់។ មាតាបិតាមួយចំនួនក៏បានលើកឡើងដែរថា សាលាមិនបានជូនដំណឹងដល់ពួកគាត់ឱ្យបានច្បាស់លាស់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះទេ។ សូមចូលទៅកាន់ @CambodiaAIHub អត្ថបទដើម៖ តំណភ្ជាប់

ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការ​ បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) លើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា

March 30, 2026 2026/03/30 Monyneth Sok No Comments

[English Below] រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៣ដល់២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម សេង សុភាព ប្រធានរាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាង AFD នៅកម្ពុជា និងមន្រ្តី ក.ប.ទ. និង ប.ប.ឌ.។ក្នុងកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃនេះ តំណាង ក.ប.ទ. ប.ប.ឌ. និង AFD បានពិភាក្សាអំពីផែនការសកម្មភាពលម្អិតនៃគម្រោងនិងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលទាំងពីរនៃគម្រោង។គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា គឺជាការងារអាទិភាពបំផុតមួយរបស់ ក.ប.ទ. ក្រោមការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត […]

ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញចូលរួមកម្មវិធី AI x Trust នៅប្រទេសជប៉ុន ដើម្បីស្វែងយល់និងចែករំលែកបទពិសោធលើការងារគោលនយោបាយ អភិបាលកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

March 27, 2026 2026/03/27 Monyneth Sok No Comments

រដ្ឋធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធី AI x Trust តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់៨ប្រទេស ក្នុងនោះមាន ជប៉ុន កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រេស៊ីល។ គោលបំណងនៃកម្មវិធី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធរវាងបណ្តាប្រទេសតំបន់ខាងត្បូង (Global South) លើការងារគោលនយោបាយ អភិបាលកិច្ច ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាទាក់ទាញការវិនិយោគផ្នែកបញ្ញាសិប្បនិម្មិត តាមរយៈការជួបពិភាក្សា និងទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងធុរកិច្ចថ្មី នៅរាជធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។ អត្ថបទដើម៖ https://go.gov.kh/mptc/3880jz

ចូលរួមទស្សនា ព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ឆ្នាំ២០២៦

January 29, 2026 2026/01/29 Monyneth Sok No Comments

សូមត្រៀមខ្លួនមកទទួលយកបទពិសោធដ៏រីករាយ ក្នុងព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រោមមូលបទ “គំរូឌីស្សាញនិងការសរសេរកម្មវិធី ជាគន្លឹះអប់រំស្ទែមក្នុងការស្វែងយល់អំពីគណិតវិទ្យា ហ្គេម និងភាពច្នៃប្រឌិត”។ នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗសិស្សានុសិស្សបញ្ចេញសមត្ថភាព ចូលរួមប្រកួតប្រជែង ឬមករីករាយជាមួយសកម្មភាពអប់រំបែបស្ទែមសប្បាយៗ! ចំពោះលោក លោកស្រី ដែលមានជំនាញឯកទេសក្នុងវិស័យស្ទែមស្រាប់ ក៏អាចចូលរួមជាវាគ្មិនចែករំលែកចំណេះនិងបទពិសោធជាមួយប្អូនៗបានដែរ។ ជាមួយគ្នានេះ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ក៏សូមស្វាគមន៍ចំពោះបណ្ដាអង្គការនិងស្ថាប័ននានាដែលមានបំណងចង់ចូលរួមឧបត្ថម្ភនិងសហការជាដៃគូរៀបចំព្រឹត្តិការណ៍នេះឡើងផងដែរ។ កាលបរិច្ឆេទ : ថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦   ចាប់ពីម៉ោង ៨:00នាទីព្រឹក ដល់ម៉ោង ៥:00នាទីរសៀល ទីតាំង : ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ D, E, F & G #posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia អត្ថបទដើម៖ https://www.facebook.com/www.mptc.gov.kh/posts/pfbid02hbBe4r66URZNZujx25HuTbb86YeAtsht6AwSgLxNDBZLqQXhzCh2dr8xv35gbPSol

កូរ៉េខាងត្បូងដាក់ឱ្យប្រើប្រាស់ច្បាប់ជាប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រង AI ខណៈធុរកិច្ចថ្មីព្រមានពីបន្ទុកនៃការអនុលោមតាមច្បាប់

January 23, 2026 2026/01/23 Monyneth Sok No Comments

កូរ៉េខាងត្បូងបានដាក់ឱ្យប្រើប្រាស់ច្បាប់គ្រប់គ្រង AI ដ៏ទូលំទូលាយដំបូងគេលើពិភពលោក ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្ត ដោយតម្រូវឱ្យមានការត្រួតពិនិត្យដោយមនុស្សសម្រាប់វិស័យដែលមានផលប៉ះពាល់ខ្ពស់ និងការដាក់ស្លាកសម្គាល់ច្បាស់លាស់លើខ្លឹមសារដែលបង្កើតដោយ AI។ ទោះបីជាមានការព្រួយបារម្ភពីធុរកិច្ចថ្មី(Startups) អំពីបន្ទុកនៃការអនុលោមតាមច្បាប់នេះក្តី រដ្ឋាភិបាលបានផ្តល់រយៈពេលអនុគ្រោះមួយឆ្នាំ និងសន្យាផ្តល់ការគាំទ្រ ដើម្បីជំរុញប្រទេសឱ្យក្លាយជាមហាអំណាច AI មួយក្នុងចំណោមបីនៅលើពិភពលោក។ អត្ថបទដើម៖ https://www.reuters.com/world/asia-pacific/south-korea-launches-landmark-laws-regulate-ai-startups-warn-compliance-burdens-2026-01-22/

ការប្រកួតប្រជែង “AI Ready ASEAN Youth Challenge” – ឱកាសសម្រាប់យុវជនកម្ពុជាក្នុងការច្នៃប្រឌិតបញ្ញាសិប្បនិម្មិតដើម្បីសង្គម

January 14, 2026 2026/01/14 Monyneth Sok No Comments

[English below] AI Ready ASEAN Youth Challenge គឺជាកម្មវិធីប្រកួតប្រជែងកម្រិតតំបន់ ដែលផ្តល់ឱកាសដល់អ្នកច្នៃប្រឌិតវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ក្នុងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង និងលើកកម្ពស់សហគមន៍។ កម្មវិធីនេះមានគោលបំណងពង្រឹងចំណេះដឹងផ្នែក AI ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបង្កើតផលវិជ្ជមានសម្រាប់អនាគតប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន។ លក្ខខណ្ឌនៃការចូលរួម៖ វិស័យផ្តោតសំខាន់នៃដំណោះស្រាយ ដំណោះស្រាយ AI ដែលដាក់ស្នើត្រូវតែឆ្លើយតបទៅនឹងវិស័យអាទិភាពណាមួយរបស់ Google.org រួមមាន៖ រង្វាន់ និងអត្ថប្រយោជន៍ កម្មវិធីនេះមានកញ្ចប់រង្វាន់សរុបចំនួន ២០,០០០ ដុល្លារអាមេរិក សម្រាប់ដំណោះស្រាយដែលមានលទ្ធភាពអនុវត្តបាន និងផ្តល់ផលប្រយោជន៍ដល់សាធារណៈ។ កាលបរិច្ឆេទសំខាន់ៗ តម្រូវការសម្រាប់ការដាក់ស្នើ បេក្ខជនត្រូវដាក់ស្នើសំណើជាលាយលក្ខណ៍អក្សរជាភាសាអង់គ្លេស (មិនលើសពី ៥ ទំព័រ) និងវីដេអូបកស្រាយ (Pitch Video) រយៈពេល ៣ នាទី ជាភាសាអង់គ្លេស។ ក្នុងសំណើនោះ ត្រូវបង្ហាញពីបញ្ហាដែលចង់ដោះស្រាយ របៀបដែល AI ត្រូវបានប្រើប្រាស់ លទ្ធភាពនៃការអនុវត្ត និងផែនការផ្សព្វផ្សាយចំណេះដឹង AI ដល់សមាជិកសហគមន៍យ៉ាងហោចណាស់ ១,០០០ […]

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

January 14, 2026 2026/01/14 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់និស្សិត និងសាធារណជនទាំងអស់ ជ្រាបថា ដើម្បីជំរុញការកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំសិក្សាថ្មី ២០២៦ ក.ប.ទ. នឹងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងគោលបំណងបង្កើនធនធាន គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រការបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល ដោយភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍និងលក្ខខណ្ឌដូចខាងក្រោម៖ ១. អត្ថប្រយោជន៍នៃការសិក្សា និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍នៃការសិក្សាដូចខាងក្រោម៖ ២. អត្ថប្រយោជន៍នៃអាហារូបករណ៍ និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ៣. លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ ៤. សំណុំឯកសារ បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវដាក់ពាក្យស្នើសុំចូលសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយមានសំណុំឯកសារភ្ជាប់មកជាមួយនូវ៖ ៥. កាលបរិច្ឆេទ និងការទទួលពាក្យស្នើសុំប្រឡង អាស្រ័យហេតុនេះ សូមនិស្សិត និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។ #CADT#scholarships#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia ***** […]

ឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់ផលិតភាពការងារ

December 24, 2025 2025/12/24 Monyneth Sok No Comments

ខាងក្រោមនេះជាបញ្ជីនៃឧបករណ៍បញ្ញាសិប្បនិម្មិតមួយចំនួនសម្រាប់ជួយឱ្យផលិតភាពការងាររបស់អ្នកកាន់តែប្រសើរ។ សម្រាប់កិច្ចប្រជុំ  Zoom: ក្រៅពីការប្រើប្រាស់ប្រព័ន្ធ Zoom ក្នុងការប្រជុំអនឡាញ ឥឡូវនេះ Zoom បានពង្រីក វិសាលភាពជាមួយ AI ដោយមានសមត្ថភាពអាចសង្ខេបកិច្ចប្រជុំទាំងមូលបានទៀតផង។ Avoma: ជា AI ជំនួយក្នុងកិច្ចប្រជុំ ដែលមានសមត្ថភាពកំណត់ពេលប្រជុំ ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងសង្ខេបការសន្ទនាដោយស្វ័យប្រវត្តិ។ Fireflies.ai: ជាជំនួយការកិច្ចប្រជុំមួយ ដែលអាចកត់ត្រា ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងវិភាគការសន្ទនាដោយស្វ័យប្រវត្តិនៅលើវេទិកាច្រើន។ NotebookLM: គឺជាជំនួយការស្រាវជ្រាវ និងកត់ត្រាដែលផ្អែកលើ AI ជាចម្បង ដែលអាចបង្កើតមូលដ្ឋានចំណេះដឹងផ្ទាល់ខ្លួនពីឯកសារជាក់លាក់ដែលផ្ដល់ឱ្យ រួមមានឯកសារ PDF តំណភ្ជាប់គេហទំព័រ និងអត្ថបទបម្លែងពីវីដេអូ YouTube ដើម្បីបង្កើតសេចក្តីសង្ខេបដែលមានមូលដ្ឋានច្បាស់លាស់។ អាចបង្កើតការពិភាក្សាសំឡេងបែប “podcast” ដែលអាចអន្តរកម្មបាន និងអាចបង្ហាញលទ្ធផលក្នុងទម្រង់ជារូបភាព ដូចជាផែនទីគំនិត (mind maps) និងបទបង្ហាញ (slide decks)។ សម្រាប់ការគ្រប់គ្រងគម្រោង Trello: គឺជាឧបករណ៍សម្រាប់គ្រប់គ្រងគម្រោងដែលជួយក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការ គម្រោង និងលំហូរការងារជាក្រុម។  Asana: […]

បញ្ញាសិប្បនិម្មិត៖ ការយល់ខុស VS ការពិត

December 23, 2025 2025/12/23 Monyneth Sok No Comments

បញ្ញាសិប្បនិម្មិត(AI) មិនអាចនឹងជំនួសការងាររបស់មនុស្សទាំងស្រុងទេ ប៉ុន្តែអ្នកដែលចេះប្រើប្រាស់ AI អាចនឹងជំនួសការងារអ្នកដែលមិនចេះប្រើបាន។

ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

November 27, 2025 2025/11/27 Monyneth Sok No Comments

ចូលរួមទស្សនាដោយសេរី នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៌បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តទៅ៖ ពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដូចជា៖ សូមចុច Like និង Follow ទំព័រហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ។