រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៣ដល់២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម សេង សុភាព ប្រធានរាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាង AFD នៅកម្ពុជា និងមន្រ្តី ក.ប.ទ. និង ប.ប.ឌ.។
ក្នុងកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃនេះ តំណាង ក.ប.ទ. ប.ប.ឌ. និង AFD បានពិភាក្សាអំពីផែនការសកម្មភាពលម្អិតនៃគម្រោងនិងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលទាំងពីរនៃគម្រោង។
គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា គឺជាការងារអាទិភាពបំផុតមួយរបស់ ក.ប.ទ. ក្រោមការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សំដៅរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្តយ៉ាងលឿននេះបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI)។ គម្រោងនេះនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធរួម (Shared and Sovereign Infrastructure) អាចឱ្យក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ វិស័យឯកជន និងធុរកិច្ចថ្មីឌីជីថល ប្រើប្រាស់ឧបករណ៍គណនាកម្រិតខ្ពស់ (High Performance Computing Cluster) និងមានអ្នកជំនាញ AI គាំទ្រផ្នែកបច្ចេកទេស។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និង លោកស្រី Christine Ha នឹងបន្តសហការក្នុងការរៀបចំនិងការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនេះ តាមផែនការដែលបានគ្រោងទុក។
His Excellency HAK Sok Heng, Under Secretary of State, led a meeting with Ms. Christine HA, Head of the Digital Working Group of the French Agency for Development (AFD), on the project to establish a National Artificial Intelligence, and Data Science Center in Cambodia.
Phnom Penh: On March 23-26, 2026, His Excellency HAK Sok Heng, Under Secretary of State, Ministry of Posts and Telecommunications (MPTC), led a meeting with Ms. Christine HA, Head of the Digital Working Group of Agency French for Development (AFD), to review and evaluate the project to build a National AI and Data Science Research Center in Cambodia, with the participation of His Excellency SENG Sopheap, Director of Cambodia Academy of Digital Technology (CADT), AFD representative in Cambodia, and officials from MPCT and CADT.
During the three-day meeting, MPTC, CADT and AFD representatives discussed the project’s detailed action plan and the results of the project’s feasibility study, as well as gathered input and recommendations of the two main components of the project.
The project aim to establish a National Artificial Intelligence and Data Science Center in Cambodia is one of the top priorities, under the guidance of Samdech Moha Borvor Thipadei Prime Minister, in building a national artificial intelligence ecosystem, especially in preparing fundamental infrastructure to promote the adoption and development of Artificial Intelligence (AI) to contribute to the development of Cambodia’s digital economy and society in line with the rapid evolution of digital technology, especially Artificial Intelligence (AI). The project will establish a research center that provides a shared and sovereign infrastructure that enables all ministries, institutions, educational and research institutions, the private sector, and new digital businesses to share the use of High Performance Computing Cluster and have AI experts provide technical support.
At the same time, His Excellency the Under Secretary of State and Ms. Christine HA will continue to cooperate in the preparation and implementation of the project to establish the Center as expected in the project plan.
អត្ថបទដើម៖ https://go.gov.kh/mptc/cq8146
