រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្ដីពីបញ្ជាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំ និងសិស្ស និស្សិត ប្រមាណជាង ៤០០រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងនិងអភិបាលកិច្ចក្នុងវិស័យនេះ តាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក.ប.ទ. ក៏បានខិតខំកសាងធនធានមនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបានផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀតដល់សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមនិស្សិត ២៥០០ មាននិស្សិតប្រមាណ ១៧០នាក់ […]
