ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ ដូចខាងក្រោម៖ សុខដុមនីយកម្មអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតក្នុងតំបន់អាស៊ាន ក្នុងនាមជាតំណាងកម្ពុជាក្នុងយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) កិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) និងក្រុមកាងារអាស៊ានស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (WG-AI) ក.ប.ទ. បានចូលរួមរៀបចំនិងអនុម័តឯកសារចំនួន ៣ ដើម្បីធ្វើសុខដុមនីយកម្មអភិក្រមនៃអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិមិ្មតនៅក្នុងតំបន់ អាស៊ាន ព្រមទាំងមានផែនការការងារបន្ត ដូចខាងក្រោម៖ sdmfn,sdfsd សកម្មភាពកន្លងមក (ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤) ចូលរួមអនុម័ត “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត” (ASEAN Guide on AI Governance and Ethics) ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៤) ចូលរួមសិក្ខាសាលារៀបចំ “ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ” (ASEAN Responsible Artificial Intelligence Roadmap) ជាមួយបណ្ដាសមាជិក WG-AI មកពីប្រទេសអាស៊ាន និង តំណាងសហរដ្ឋអាមេរិក (ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤) […]
