សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

April 20, 2026 2026/04/20 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០ នាទី នៅសាលប្រជុំធំ ជាន់ទី៣ នៃទីស្តីការ ក.ប.ទ.។ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលអាចសិក្សា និងអភិវឌ្ឍបានសម្រាប់បុគ្គលគ្រប់រូបដែលមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់លើខ្លួនឯង ជាពិសេសសម្រាប់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថលប្រកបដោយចំណេះដឹង […]

ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការ​ បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) លើគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា

March 30, 2026 2026/03/30 Monyneth Sok No Comments

[English Below] រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៣ដល់២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម សេង សុភាព ប្រធានរាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) តំណាង AFD នៅកម្ពុជា និងមន្រ្តី ក.ប.ទ. និង ប.ប.ឌ.។ក្នុងកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃនេះ តំណាង ក.ប.ទ. ប.ប.ឌ. និង AFD បានពិភាក្សាអំពីផែនការសកម្មភាពលម្អិតនៃគម្រោងនិងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលទាំងពីរនៃគម្រោង។គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា គឺជាការងារអាទិភាពបំផុតមួយរបស់ ក.ប.ទ. ក្រោមការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត […]

ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញចូលរួមកម្មវិធី AI x Trust នៅប្រទេសជប៉ុន ដើម្បីស្វែងយល់និងចែករំលែកបទពិសោធលើការងារគោលនយោបាយ អភិបាលកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

March 27, 2026 2026/03/27 Monyneth Sok No Comments

រដ្ឋធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធី AI x Trust តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់៨ប្រទេស ក្នុងនោះមាន ជប៉ុន កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រេស៊ីល។ គោលបំណងនៃកម្មវិធី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធរវាងបណ្តាប្រទេសតំបន់ខាងត្បូង (Global South) លើការងារគោលនយោបាយ អភិបាលកិច្ច ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាទាក់ទាញការវិនិយោគផ្នែកបញ្ញាសិប្បនិម្មិត តាមរយៈការជួបពិភាក្សា និងទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងធុរកិច្ចថ្មី នៅរាជធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។ អត្ថបទដើម៖ https://go.gov.kh/mptc/3880jz

Sony បង្កើតបច្ចេកវិទ្យាដើម្បីស្វែងរកប្រភពដើមនៃតន្ត្រីដែលបង្កើតដោយបញ្ញាសិប្បនិម្មិត

February 24, 2026 2026/02/24 Monyneth Sok No Comments

[English Below] ក្រុមហ៊ុន Sony បានបង្កើតបច្ចេកវិទ្យាថ្មីមួយដែលអាចកំណត់ប្រភពដើមនៃតន្ត្រីដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងការពារសិទ្ធិរបស់អ្នកនិពន្ធពីការយកស្នាដៃទៅបង្រៀន AI ដោយគ្មានការអនុញ្ញាត។ ប្រព័ន្ធនេះអាចទាញយកទិន្នន័យពីម៉ូដែល AI ដើម្បីវាស់វែងពីកម្រិតនៃការចូលរួមរបស់អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង ដែលជាមូលដ្ឋានច្បាស់លាស់សម្រាប់ពួកគេក្នុងការទាមទារសំណងពីអ្នកអភិវឌ្ឍAI។ តាមរយៈការសម្របសម្រួលដល់ការប្រមូលចំណូលនិងការដោះស្រាយបញ្ហារំលោភសិទ្ធិអ្នកនិពន្ធ Sony មានគោលបំណងបង្កើតប្រព័ន្ធមួយដែលធានាថាកម្មសិទ្ធិបញ្ញាត្រូវបានគោរព។ Sony develops technology to trace origin of AI-made music Sony Group has developed a new technology designed to trace the original sources of AI-generated music, aiming to protect creators from the unauthorized use of copyrighted works in AI training. […]

ការព្យាករណ៍អាកាសធាតុដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឥឡូវនេះមានសម្រាប់កសិករហ្វីលីពីនហើយ

February 23, 2026 2026/02/23 Monyneth Sok No Comments

[English Below] ក្រសួងកសិកម្មហ៊្វីលីពីនបានសហការជាមួយក្រុមហ៊ុន Tomorrow.io ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព្យាករណ៍អាកាសធាតុដើរដោយបញ្ញាសិប្បនិម្មិត ដែលប្រើប្រាស់បណ្តាញផ្កាយរណបផ្ទាល់ខ្លួន ដើម្បីផ្តល់ទិន្នន័យអាកាសធាតុកម្រិតតូចដល់ក្បាលដីស្រែនីមួយៗ។ តាមរយៈការផ្តល់ព័ត៌មានជាក់លាក់ដល់តំបន់ដាច់ស្រយាល គម្រោងនេះមានគោលបំណងជួយកសិករកាត់បន្ថយការខាតបង់សេដ្ឋកិច្ចដ៏ធំធេង ដែលក្នុងឆ្នាំ២០២៤ គ្រោះធម្មជាតិបានបង្កការខូចខាតអស់ជាង ៥៧ពាន់លានប៉េសូ។ បច្ចេកវិទ្យានេះជួយឱ្យកសិករសម្រេចចិត្តបានត្រឹមត្រូវលើការប្រើប្រាស់ទឹកនិងថ្នាំសម្លាប់សត្វល្អិត។ __ AI-powered weather forecasting now available to Filipino farmers ⛅The Philippine Department of Agriculture has partnered with Tomorrow.io to deploy an AI-driven weather forecasting system that uses a proprietary satellite network to provide “micro-weather” data at the individual plot level. By delivering […]

សហភាពអឺរ៉ុបគំរាមដាក់ចេញវិធានការបណ្តោះអាសន្ន ដើម្បីបញ្ឈប់ Meta ពីការរារាំងគូប្រជែង AI នៅលើ WhatsApp

February 10, 2026 2026/02/10 Monyneth Sok No Comments

[English Below] និយ័តករកិច្ចការប្រកួតប្រជែងរបស់សហភាពអឺរ៉ុបបានព្រមានក្រុមហ៊ុន Meta ថាពួកគេអាចនឹងដាក់ចេញនូវវិធានការបណ្តោះអាសន្ន ដើម្បីបញ្ឈប់ក្រុមហ៊ុននេះពីការរារាំងសេវាកម្ម AI របស់គូប្រជែងនៅលើកម្មវិធី WhatsApp ខណៈដែលពួកគេកំពុងស៊ើបអង្កេតថាតើក្រុមហ៊ុននេះកំពុងរំលោភបំពានលើជំហរទីផ្សារដ៏មានឥទ្ធិពលរបស់ខ្លួនដែរឬទេ។ គណៈកម្មការអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុន Meta ជាផ្លូវការ និងកំពុងពិចារណាលើចំណាត់ការបណ្តោះអាសន្នដើម្បីរក្សា WhatsApp ឱ្យអាចចូលប្រើប្រាស់បានសម្រាប់ AI Chatbot របស់គូប្រជែង ដោយអះអាងថាគោលនយោបាយកាលពីខែមករារបស់ Meta ដែលអនុញ្ញាតឱ្យប្រើតែ Meta AI អាចបណ្តាលឱ្យមានផលប៉ះពាល់ដែលមិនអាចកែតម្រូវបានដល់ការប្រកួតប្រជែង។— EU threatens temporary measures to stop Meta blocking AI rivals from WhatsApp EU competition regulators have warned Meta that they may impose temporary measures to stop it from blocking rival […]

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបអនុវត្តលើបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល

January 29, 2026 2026/01/29 Monyneth Sok No Comments

[English Below] សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៖ ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបអនុវត្តលើបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល» (Applied Research and Development on Artificial Intelligence in Health)។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតក្រុមស្រាវជ្រាវរួមគ្នាមួយលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសុខភាពសាធារណៈ​ ដែលមានរយៈពេល ៣ឆ្នាំនេះ ក្នុងនោះស្ថាប័នទាំងពីរនឹងចែករំលែកធនធាន មនុស្ស សម្ភារៈបរិក្ខារ និងសហការរួមគ្នាស្វែងរកមូលនិធិពីខាងក្រៅ ដើម្បីគាំទ្រដល់គម្រោងសកម្មភាពស្រាវជ្រាវនិងការអភិវឌ្ឍប្រកបដោយគុណភាពនិងគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល។ តាមរយៈកិច្ចសហការនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នឹងផ្តល់អ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល វិទ្យាសាស្ត្រទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រសម្រាប់ការអភិវឌ្ឍម៉ូដែលAI ខណៈដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងផ្តល់អ្នកជំនាញក្នុងវិស័យសុខាភិបាល និងលទ្ធភាពទទួលបានទិន្នន័យសុខភាពដែលត្រឹមត្រូវតាមក្រមសីលធម៌ ដើម្បីបម្រើដល់ការស្រាវជ្រាវនេះ។ អង្គភាពទាំងពីរក៍បានពិភាក្សាទៅលើ ១.) ការពង្រីកការងារសហការលើកម្មវិធី «Cambodia AMR Predicting Application» […]

ឥណ្ឌូណេស៊ីគ្រោងតម្រូវឱ្យដាក់ផ្ទៃសម្គាល់ (watermark) លើមាតិកាបង្កើតដោយបញ្ញាសិប្បនិម្មិត

January 28, 2026 2026/01/28 Monyneth Sok No Comments

[English Below] 🔶 ការដាក់ផ្ទៃសម្គាល់ជាកាតព្វកិច្ច៖ ក្រសួងសារគមនាគមន៍និងកិច្ចការឌីជីថលរបស់ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំបទប្បញ្ញត្តិដែលតម្រូវឱ្យបណ្តាញផ្សព្វផ្សាយនានាដាក់ផ្ទៃសម្គាល់ ឬ watermark ឱ្យបានច្បាស់លាស់លើរាល់មាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិតមុនពេលបង្ហោះចូល ហើយខ្លឹមសារណាដែលមិនអនុលោមតាមនឹងត្រូវលុបចោល។ 🔶 ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ៖ វិធានការនេះគាំទ្រដល់ ផែនទីបង្ហាញផ្លូវជាតិស្តីពីបញ្ញាសិប្បនិម្មិត ដែលផ្តល់អាទិភាពដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសំខាន់ៗចំនួន១០ និងស្របតាមកម្មវិធី “quick win” ចំនួន៨ របស់រដ្ឋាភិបាល។ 🔶 ក្រមសីលធម៌និងការអនុវត្ត៖ ក្របខណ្ឌនេះបង្កើតស្តង់ដាក្រមសីលធម៌សម្រាប់អ្នកអភិវឌ្ឍបញ្ញាសិប្បនិម្មិតដើម្បីការពារការបែកធ្លាយទិន្នន័យ ខណៈដែលការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងផ្លូវខុសច្បាប់នៅតែត្រូវផ្តន្ទាទោសក្រោមច្បាប់ស្តីពីប្រតិបត្តិការព័ត៌មាននិងអេឡិចត្រូនិក (ITE Law) ដែលមានស្រាប់។ Indonesia Plans Mandatory Watermarks for AI-Generated Content 🔶 Mandatory Watermarking: Indonesia is drafting regulations requiring platforms to clearly label or watermark all generative AI content before it is uploaded, […]

កូរ៉េខាងត្បូងដាក់ឱ្យប្រើប្រាស់ច្បាប់ជាប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រង AI ខណៈធុរកិច្ចថ្មីព្រមានពីបន្ទុកនៃការអនុលោមតាមច្បាប់

January 23, 2026 2026/01/23 Monyneth Sok No Comments

កូរ៉េខាងត្បូងបានដាក់ឱ្យប្រើប្រាស់ច្បាប់គ្រប់គ្រង AI ដ៏ទូលំទូលាយដំបូងគេលើពិភពលោក ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្ត ដោយតម្រូវឱ្យមានការត្រួតពិនិត្យដោយមនុស្សសម្រាប់វិស័យដែលមានផលប៉ះពាល់ខ្ពស់ និងការដាក់ស្លាកសម្គាល់ច្បាស់លាស់លើខ្លឹមសារដែលបង្កើតដោយ AI។ ទោះបីជាមានការព្រួយបារម្ភពីធុរកិច្ចថ្មី(Startups) អំពីបន្ទុកនៃការអនុលោមតាមច្បាប់នេះក្តី រដ្ឋាភិបាលបានផ្តល់រយៈពេលអនុគ្រោះមួយឆ្នាំ និងសន្យាផ្តល់ការគាំទ្រ ដើម្បីជំរុញប្រទេសឱ្យក្លាយជាមហាអំណាច AI មួយក្នុងចំណោមបីនៅលើពិភពលោក។ អត្ថបទដើម៖ https://www.reuters.com/world/asia-pacific/south-korea-launches-landmark-laws-regulate-ai-startups-warn-compliance-burdens-2026-01-22/

សេចក្ដីប្រកាសព័ត៌មានស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

January 19, 2026 2026/01/19 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ បានបង្ហាញថា កម្ពុជាកំពុងធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវលើការចាប់យកបញ្ញាសិប្បនិម្មិតជាឧបករណ៍យុទ្ធសាស្ត្រ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រឹងមូលធនជំនាញ ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តអំណោយផល ការលើកទឹកចិត្តផ្នែកនវានុវត្តន៍និងធុរកិច្ចថ្មី និងការជំរុញប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក.ប.ទ. និងក្រសួង ស្ថាប័នពាក់ព័ន្ធសម្រេចបានសមិទ្ធផលសំខាន់ៗ មានដូចជា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់បញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ ការដាក់ចេញនូវរបាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ការរៀបចំឯកសារសំខាន់ៗ ដូចជា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការដាក់ឱ្យប្រើប្រាស់កម្មវិធីដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយចំនួន ដូចជា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កម្មវិធីបកប្រែ TranslateKH កម្មវិធីសារិកា (Sarika) កម្មវិធីម៉ាស៊ីនបកប្រែខ្មែរប្រៃយ៍ […]