សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៖ ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ការស្រាវជ្រាវ និងអភិវឌ្ឍន៍បែបអនុវត្តលើបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល» (Applied Research and Development on Artificial Intelligence in Health)។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតក្រុមស្រាវជ្រាវរួមគ្នាមួយលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសុខភាពសាធារណៈ ដែលមានរយៈពេល ៣ឆ្នាំនេះ ក្នុងនោះស្ថាប័នទាំងពីរនឹងចែករំលែកធនធាន មនុស្ស សម្ភារៈបរិក្ខារ និងសហការរួមគ្នាស្វែងរកមូលនិធិពីខាងក្រៅ ដើម្បីគាំទ្រដល់គម្រោងសកម្មភាពស្រាវជ្រាវនិងការអភិវឌ្ឍប្រកបដោយគុណភាពនិងគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល។ តាមរយៈកិច្ចសហការនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នឹងផ្តល់អ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល វិទ្យាសាស្ត្រទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រសម្រាប់ការអភិវឌ្ឍម៉ូដែលAI ខណៈដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងផ្តល់អ្នកជំនាញក្នុងវិស័យសុខាភិបាល និងលទ្ធភាពទទួលបានទិន្នន័យសុខភាពដែលត្រឹមត្រូវតាមក្រមសីលធម៌ ដើម្បីបម្រើដល់ការស្រាវជ្រាវនេះ។
អង្គភាពទាំងពីរក៍បានពិភាក្សាទៅលើ ១.) ការពង្រីកការងារសហការលើកម្មវិធី «Cambodia AMR Predicting Application» ឬហៅកាត់ថា (CAMPRA), ២.) ការអភិវឌ្ឍសេណារីយ៉ូ Virtual Reality (VR) ដើម្បីបម្រើក្នុងការបណ្តុះបណ្តាល និង ៣.) ការអភិវឌ្ឍកម្មវិធីសិក្សាស្តីពី “ការប្រើប្រាស់ AI សម្រាប់សុខភាព”។
នេះគឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការជំរុញនវានុវត្តន៍ឌីជីថលក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដែលមិនត្រឹមតែពង្រឹងសមត្ថភាពស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាសុខភាពសាធារណៈតាមរយៈបច្ចេកវិទ្យាទំនើបផងដែរ៕
Cambodia Academy of Digital Technology and University of Health Sciences Sign Collaboration Agreement on AI Research and Development in Healthcare
On January 28, 2026, at the University of Health Sciences (UHS), a significant milestone was reached as the Cambodia Academy of Digital Technology (CADT) and University of Health Sciences (UHS) officially signed a collaboration agreement focused on “Applied Research and Development on Artificial Intelligence in Health.” The ceremony was presided over by H.E. Dr. Seng Sopheap, President of CADT, alongside H.E. Professor Saphorn Vathanak, Advisor to the Ministry of Health and Rector of UHS. This strategic agreement aims to establish a joint research team dedicated to leveraging Artificial Intelligence to tackle pressing public health challenges. Over the course of this three-year cooperation, both institutions will share resources and facilities while actively seeking external funding to support high-impact research initiatives.
Under this partnership, CADT will contribute its specialized expertise in digital technology, data science, and advanced computing infrastructure to develop sophisticated AI models. Conversely, UHS will provide vital medical knowledge and ensure access to ethically managed health data necessary for the research.
Both organizations also discussed expanding their collaboration to include the Cambodia AMR Predicting Application (CAMPRA), the development of Virtual Reality scenarios for medical training, and the creation of a specialized curriculum titled “The Use of AI for Health.” This initiative represents a major leap in digital innovation within Cambodia, aiming to enhance research capabilities and improve the overall quality of public health services through the application of modern technology.
Link: https://www.facebook.com/share/p/1M9kWuiJgX/?mibextid=wwXIfr
