សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

November 27, 2025 2025/11/27 Monyneth Sok No Comments

ចូលរួមទស្សនាដោយសេរី នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៌បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តទៅ៖

  • ចាប់ពីថ្ងៃទី​៥​-៦​-៧ ខែធ្នូ ឆ្នាំ២០២៥
  • 📍នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L
  • ម៉ោង ៨ព្រឹក – ៦ល្ងាច

ពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដូចជា៖

  • ឈ្វេងយល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល
  • ទទួលបានបទពិសោធដ៏អស្ចារ្យជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថល
  • បង្កើតអនុស្សាវរីយ៍ជាមួយការថតរូប ៣៦០ ដឺក្រេ
  • ទស្សនាស្តង់ពិព័រណ៍ផលិតផលនិងសេវាកម្មឌីជីថលថ្មីៗ របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីទាំងជាតិ និងអន្តរជាតិ
  • ទទួលបានព័ត៌មាន និងឱកាសល្អៗជាច្រើន

សូមចុច Like និង Follow ទំព័រហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ។