សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

AI Safety Governance, The Southeast Asian Way

August 29, 2025 2025/08/29 Monyneth Sok No Comments

English Below

AI Safety Asia (AISA) សហការជាមួយស្ថាប័ន Brookings Institution បានចេញផ្សាយរបាយការណ៍មួយមានចំណងជើងថា “AI Safety Governance, The Southeast Asian Way”។ របាយការណ៍នេះបានអះអាងថា ទស្សនវិស័យរបស់អាស៊ីអាគ្នេយ៍ត្រូវតែត្រូវបានពង្រីកនៅក្នុងការពិភាក្សាអំពីសុវត្ថិភាព AI ជាសកល មុនពេលបទដ្ឋានអន្តរជាតិ និងក្របខ័ណ្ឌគោលនយោបាយត្រូវបានកំណត់ដោយគ្មានធាតុចូលពីប្រទេសក្នុងតំបន់។

AISA បានបើកកិច្ចពិភាក្សាតុមូលចំនួន ៦ ចាប់ពីខែកញ្ញា ឆ្នាំ2024 ដល់ខែមីនា ឆ្នាំ2025 ដែលមានអ្នកជំនាញជាង 30 នាក់ និងអ្នកចូលរួមប្រមាណជាង 1,000 នាក់ — របាយការណ៍នេះផ្តល់នូវស្ថានភាពបច្ចុប្បន្ននៃគំនិតផ្តួចផ្តើមសុវត្ថិភាព AI ថ្នាក់ជាតិ និងថ្នាក់តំបន់ គិតត្រឹមខែមិថុនា ឆ្នាំ2025 ។ របាយការណ៍នេះក៏បានស្វែងយល់ពីរបៀបដែលបណ្តាប្រទេសអាស៊ានកំពុងឆ្លើយតបទៅនឹងគម្លាតអភិបាលកិច្ចផងដែរ។

លោក តាំង ប៊ុនហុង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្មនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចូលរួមចំណែកក្នុងរបាយការណ៍នេះ ដោយផ្តល់នូវស្ថានភាពសុវត្ថិភាព AI នៅពេលនោះ។ ខណៈដែលយុទ្ធសាស្ត្រ AI ជាតិរបស់កម្ពុជាកំពុងដំណើរការ របាយការណ៍នេះផ្តល់នូវគោលការណ៍ដ៏ល្អមួយ ដើម្បីវាស់វែងវឌ្ឍនភាព ខណៈដែលយុទ្ធសាស្ត្រនេះនឹងត្រូវបានអនុម័ត និងអនុវត្តនាពេលខាងមុខ។

សេចក្ដីប្រកាសរបស់ AI Safety Asia នៅលើ LinkedIn៖ https://go.gov.kh/dgc/aisalinkedinpost

__

AI Safety Asia (AISA), in collaboration with the Brookings Institution, has released a report titled “AI Safety Governance, The Southeast Asian Way.” The report argues that Southeast Asia’s perspectives must be amplified in global AI safety debates before international norms and policy frameworks are set without the region’s input.

Drawing on six roundtable discussions convened by AISA between September 2024 and March 2025 — with more than 30 expert panelists and over 1,000 participants — the report provides a timely snapshot of national and regional AI safety initiatives as of June 2025. It explores how ASEAN countries are responding to frontier risks, governance gaps, and intensifying great-power competition.

Mr. Taing Bunhong, Director for Policy and Legal Affairs of the Digital Government Committee, contributed to the report, providing the status of AI safety at the time. As Cambodia’s National AI Strategy is taking shape, this report provides a good benchmark by which to measure progress as the strategy will be adopted and implemented in the near future.

AI Safety Asia’s LinkedIn Post can be found at: https://go.gov.kh/dgc/aisalinkedinpost

Leave a Reply