សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សាលាបឋមសិក្សានៅសិង្ហបុរីសាកល្បងប្រើប្រាស់បញ្ញាសិប្បនិម្មិតជាមួយនឹងរបាំងការពារ ខណៈមាតាត

April 21, 2026 2026/04/21 Monyneth Sok No Comments

ប្រទេសសិង្ហបុរីកំពុងចាប់ផ្តើមដាក់បញ្ចូលបញ្ញាសិប្បនិមិ្មតជាបណ្តើរៗនៅថ្នាក់ទី៤ ខណៈដែលរដ្ឋមន្ត្រីក្រសួងអប់រំ លោក Desmond Lee បានមានប្រសាសន៍ថា វានឹងត្រូវដាក់ឱ្យដំណើរការជាជំហានៗ ជាមួយនឹង “ការកំណត់ឱ្យកម្រិតការប្រើប្រាស់ទាប” និងការត្រួតពិនិត្យយ៉ាងដិតដល់។ សិស្សានុសិស្សប្រើប្រាស់តែឧបករណ៍ដែលអនុម័តដោយក្រសួងអប់រំនៅលើថ្នាល Singapore Student Learning Space (SLS) និងក្រោមការណែនាំពីគ្រូបង្រៀនជានិច្ច។ នៅក្នុងថ្នាក់រៀនបញ្ញាសិប្បនិម្មិតមិនមែនធ្វើកិច្ចការជំនួសសិស្សនោះទេ។ ឧបករណ៍ដូចជា SchoolAI ត្រូវបានប្រើដើម្បីណែនាំឱ្យចេះគិត ជាឧទាហរណ៍ ការចោទសួរដើម្បីជួយសិស្សឱ្យបង្កើតគំនិតសម្រាប់សរសេររឿង ជាជាងការផ្តល់ចម្លើយឱ្យភ្លាមៗ។ គ្រូបង្រៀនក៏បានកំណត់ដែនកំណត់ផងដែរ ដើម្បីឱ្យបញ្ញាសិប្បនិម្មិតឆ្លើយតបចំប្រធានបទនិងមិនផ្តល់ព័ត៌មានដែលមិនចាំបាច់។ បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់លើគ្រប់មុខវិជ្ជា ចាប់ពីការសរសេរ រហូតដល់មេរៀនបែបអន្តរកម្ម ដូចជាការសន្ទនាជាមួយបុគ្គលក្នុងប្រវត្តិសាស្ត្រ ឧទាហរណ៍ លោក លី ក្វាន់យូជាដើម។ វាអាចជួយគ្រូបង្រៀនឱ្យមើលឃើញពីសិស្សដែលកំពុងជួបការលំបាកក្នុងការរៀនសូត្រផងដែរ។ សិស្សក៏ត្រូវបានបង្រៀនអំពីចំណេះដឹងមូលដ្ឋាននៃបញ្ញាសិប្បនិម្មិត រួមទាំងហានិភ័យ (ដូចជាព័ត៌មានមិនពិត) ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មាតាបិតាមានការប្រុងប្រយ័ត្នខ្ពស់ ដែលភាគច្រើនមិនជំទាស់នឹងការប្រើប្រាស់ឧបករណ៍ដែលមានការគ្រប់គ្រងក្នុងសាលានោះទេ ប៉ុន្តែមានការព្រួយបារម្ភចំពោះម៉ូដែលបើកចំហដូចជា ChatGPT ជាពិសេសប្រសិនបើកុមារប្រើប្រាស់វានៅផ្ទះដោយគ្មានការត្រួតពិនិត្យ។ ក្តីបារម្ភទាំងនោះរួមមាន ការពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក ចុះខ្សោយជំនាញនៃការគិត និងការចំណាយពេលមើលអេក្រង់ច្រើនហួសកំណត់។ មាតាបិតាមួយចំនួនក៏បានលើកឡើងដែរថា សាលាមិនបានជូនដំណឹងដល់ពួកគាត់ឱ្យបានច្បាស់លាស់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះទេ។ សូមចូលទៅកាន់ @CambodiaAIHub អត្ថបទដើម៖ តំណភ្ជាប់

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

April 20, 2026 2026/04/20 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០ នាទី នៅសាលប្រជុំធំ ជាន់ទី៣ នៃទីស្តីការ ក.ប.ទ.។ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលអាចសិក្សា និងអភិវឌ្ឍបានសម្រាប់បុគ្គលគ្រប់រូបដែលមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់លើខ្លួនឯង ជាពិសេសសម្រាប់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថលប្រកបដោយចំណេះដឹង […]