កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅសៀងហៃ ————- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille” ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដោយមានការចូលរួមប្រកួតប្រជែងផលិតផលឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសុខាភិបាល […]
