NotebookLM: Google’s New AI-Powered Notebook
NotebookLM អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទុកឯកសារ ដូចជា PDF, Google Docs, ស្លាយ, តំណភ្ជាប់គេហទំព័រ ឬសូម្បីតែ transcript ពី YouTube។ ម៉ូដែល Gemini AI របស់ Google នឹងវិភាគមាតិកា ដើម្បីធ្វើការរៀបចំ និងធ្វើឱ្យងាយស្រួលយល់។ ខុសពី chatbot AI ទូទៅ NotebookLM ផ្ដោតតែទៅលើប្រភពឬឯកសារដែលអ្នកប្រើប្រាស់ផ្ដល់ឱ្យតែប៉ុណ្ណោះ ដូច្នេះចម្លើយដែលទទួលបាន គឺផ្អែកតាមប្រភពឬឯកសារនោះទាំងស្រុង។