សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

NotebookLM: Google’s New AI-Powered Notebook

September 4, 2025 2025/09/04 Monyneth Sok No Comments

English Below

ក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា AI ថ្មីមួយ ឈ្មោះថា NotebookLM ដែលជួយការងារឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈព័ត៌មានដែលបានផ្ដល់ឱ្យ។ កាលពីឆ្នាំ ២០២៣ NotebookLM ត្រូវបានណែនាំជាដំបូងក្នុងឈ្មោះ Project Tailwind។ បច្ចុប្បន្ន NotebookLM បានក្លាយជាជំនួយការដ៏ពិសេសក្នុងការស្រាវជ្រាវ និងកត់ត្រា ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង។

តើ NotebookLM ជាអ្វី?

NotebookLM អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទុកឯកសារ ដូចជា PDF, Google Docs, ស្លាយ, តំណភ្ជាប់គេហទំព័រ ឬសូម្បីតែ transcript ពី YouTube។ ម៉ូដែល Gemini AI របស់ Google នឹងវិភាគមាតិកា ដើម្បីធ្វើការរៀបចំ និងធ្វើឱ្យងាយស្រួលយល់។ ខុសពី chatbot AI ទូទៅ NotebookLM ផ្ដោតតែទៅលើប្រភពឬឯកសារដែលអ្នកប្រើប្រាស់ផ្ដល់ឱ្យតែប៉ុណ្ណោះ ដូច្នេះចម្លើយដែលទទួលបាន គឺផ្អែកតាមប្រភពឬឯកសារនោះទាំងស្រុង។

ដំណើរការរបស់ NotebookLM

  • ផ្ទុកឯកសារ ទៅក្នុង notebook តាមប្រភេទប្រធានបទ។
  • សួរសំណួរ អំពីមាតិកា ដូចជា ស្នើសុំសេចក្ដីសង្ខេប, គ្រោងសេចក្ដី, បង្កើតតារាងពេលវេលា ឬធ្វើការប្រៀបធៀប។
  • ទទួលបានលទ្ធផលជាមួយឯកសារយោង ដើម្បីអាចចូលទៅមើលប្រភពដើមវិញបាន។
  • ប្រើ Audio Overviews ដែលសង្ខេបមាតិកាជាសម្លេងក្នុងទម្រង់ជា podcast ដើម្បីងាយស្រួលស្តាប់។

លក្ខណៈពិសេស

NotebookLM ភ្ជាប់បច្ចេកវិទ្យា AI ទៅក្នុងដំណើរការកំណត់ចំណាំដោយផ្ទាល់។ មិនត្រឹមតែអាចសង្ខេប ឬរៀបចំព័ត៌មានទេ NotebookLM ថែមទាំងអាចផ្ដល់ឯកសារយោងច្បាស់ៗ កាត់បន្ថយហានិភ័យនៃចម្លើយមិនត្រឹមត្រូវផងដែរ។ ការសង្ខេបជាសំឡេងក៏ជាវិធីសាស្ត្រថ្មីក្នុងការចាប់យកព័ត៌មានស្មុគស្មាញផងដែរ ដែលបម្រើជាប្រយោជន៍ដ៏សាកសមសម្រាប់សិស្សនិស្សិត បុគ្គលិក និងអ្នកស្រាវជ្រាវ។

NotebookLM បង្ហាញពីការខិតខំរបស់ Google ក្នុងការនាំយកបច្ចេកវិទ្យា AI សម្រាប់ជាជំនួយការសិក្សា និងការងារ រៀងរាល់ថ្ងៃ ដើម្បីឱ្យការគ្រប់គ្រង និងការយល់ដឹងអំពីព័ត៌មានកាន់តែងាយស្រួលជាងមុន។

សាកល្បងប្រើប្រាស់៖ https://notebooklm.google

__

NotebookLM: Google’s New AI-Powered Notebook

Google has launched NotebookLM, an AI-powered tool designed to help users work more effectively with their own information. First introduced in 2023 as Project Tailwind, NotebookLM is now available more widely and is quickly gaining attention as a research and note-taking assistant.

What is NotebookLM?

NotebookLM allows users to upload materials such as PDFs, Google Docs, slides, web links, or even YouTube transcripts. The platform then uses Google’s Gemini AI model to analyze the content, making it easier to organize and understand. Unlike general AI chatbots, NotebookLM focuses only on the sources provided by the user, ensuring that its answers are grounded in the uploaded materials.

How does it work?

  • Upload documents into topic-based notebooks.
  • Ask questions about the material, such as requesting summaries, outlines, timelines, or comparisons.
  • Receive outputs with citations, so users can trace information back to the original source.
  • Use Audio Overviews, a feature that creates podcast-style summaries of the uploaded content, making it easier to absorb information on the go.

Why is it different?

NotebookLM stands out because it integrates AI directly into the note-taking process. It not only summarizes and organizes information but also provides clear references, reducing the risk of inaccurate responses. The addition of audio summaries introduces a fresh way to consume complex information, making the tool useful for students, professionals, and researchers.

NotebookLM reflects Google’s effort to bring AI closer to everyday study and work, helping people manage and understand information more easily.

Try it now: https://notebooklm.google

Leave a Reply