សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

Press Release On Process of Artificial Intelligence Governance

April 28, 2025 2025/04/28 Sopheak Sor No Comments

The Ministry of Post and Telecommunications (MPTC) wishes to inform the public about certain significant activities that MPTC, as the line ministry responsible for the digital sector, has implemented and is carrying out for the governance of artificial intelligence and emerging digital technologies as follows: Harmonizing AI Governance and Ethics in ASEAN As Cambodia’s representative […]

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

April 28, 2025 2025/04/28 Sopheak Sor No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ  ដូចខាងក្រោម៖ សុខដុមនីយកម្មអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតក្នុងតំបន់អាស៊ាន ក្នុងនាមជាតំណាងកម្ពុជាក្នុងយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) កិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) និងក្រុមកាងារអាស៊ានស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (WG-AI) ក.ប.ទ. បានចូលរួមរៀបចំនិងអនុម័តឯកសារចំនួន ៣ ដើម្បីធ្វើសុខដុមនីយកម្មអភិក្រមនៃអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិមិ្មតនៅក្នុងតំបន់ អាស៊ាន ព្រមទាំងមានផែនការការងារបន្ត ដូចខាងក្រោម៖ sdmfn,sdfsd សកម្មភាព​កន្លងមក (ថ្ងៃទី២​ ខែកុម្ភៈ ឆ្នាំ​២០២៤) ចូលរួមអនុម័ត “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត” (ASEAN Guide on AI Governance and Ethics) ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៤) ចូលរួមសិក្ខាសាលារៀបចំ “ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ” (ASEAN Responsible Artificial Intelligence Roadmap) ជាមួយបណ្ដាសមាជិក WG-AI មកពីប្រទេសអាស៊ាន និង តំណាងសហរដ្ឋអាមេរិក (ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤) […]

សិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

April 22, 2025 2025/04/22 Sreynit No Comments

នាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដោយមានកិច្ចសហការនិងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិក (United Nations Economic and Social Commission for Asia and the Pacific – UN-ESCAP)។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការ ក.ប.ទ. និងមានការចូលរួមរបស់ លោកស្រី Tiziana Bonapace ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃ UN-ESCAP ទីប្រឹក្សាលំដាប់អន្តរជាតិ ប្រតិភូពីនាយកដ្ឋានពាក់ព័ន្ធនៃ UN-ESCAP ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងមន្ត្រីគោលនយោបាយពីគ្រប់អង្គភាពពាក់ព័ន្ធរបស់ ក.ប.ទ.។ សិក្ខាសាលាពិនិត្យស៊ីជម្រៅនេះ មានគោលបំណងពិភាក្សាលម្អិតលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដែលក្រុមការងារ ក.ប.ទ. បានរៀបចំអស់រយៈពេលជាងមួយឆ្នាំតាមរយៈកិច្ចប្រជុំផ្ទៃក្នុងចំនួន១២លើក ដើម្បីធ្វើឱ្យសេចក្ដីព្រាងនេះកាន់តែមានភាពល្អប្រសើរ មានសង្គតិភាពជាមួយនឹងរបៀបវារៈគោលនយោបាយជាតិនិងស្របតាមនិន្នាការតំបន់និងអន្តរជាតិ។ អង្គសិក្ខាសាលាបានពិភាក្សាស៊ីជម្រៅលើគ្រប់ផ្នែកនៃសេចក្ដីព្រាងយុទ្ធសាស្ត្រ រួមមានចក្ខុវិស័យ ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រជាអាទិភាព ព្រមទាំងវិធីសាស្ត្រជំរុញឱ្យយុទ្ធសាស្ត្រនេះអនុវត្តបានប្រកបដោយជោគជ័យ សំដៅទាញយកផលប្រយោជន៍ជាអតិបរមា […]

ការមកដល់របស់ម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិមិ្មត (AI Search Engines)

March 4, 2025 2025/03/04 Lengheang No Comments

នាសម័យបច្ចុប្បន្ននេះ វត្តមានបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលយើងស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិត។ ជាពិសេស បញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរម៉ាស៊ីនស្វែងរកបែបបុរាណ (Traditional Search Engines) ទៅជាម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិម្មិត (AI Search Engines) ថ្មីដែលធ្វើឱ្យការស្វែងរកព័ត៌មានកាន់តែមានប្រសិទ្ធភាព។ ការស្វែងរកព័ត៌មានបានលឿន និងត្រឹមត្រូវគឺមានសារៈសំខាន់ណាស់។ ម៉ាស៊ីនស្វែងរកបែបបុរាណ (Traditional Search Engines) បានប្រើការផ្គូផ្គងពាក្យគន្លឹះដែលដូចគ្នា និងបញ្ជូនមកវិញនូវតំណភ្ជាប់ទាំងអស់ដែលមានពាក្យជាក់លាក់ ឬខ្លឹមសារពាក់ព័ន្ធ និងមិនពាក់ព័ន្ធជាច្រើន។ ប៉ុន្តែម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិម្មិត (AI Search Engines) មានសមត្ថភាពលើសពីការផ្គូផ្គងពាក្យគន្លឹះ ដោយផ្តល់នូវវិធីសាស្រ្តថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងការស្រាវជ្រាវ ស្វែងរក និងពិនិត្យមើលអត្ថបទនៅលើអ៊ីនធឺណិតកាន់តែលឿន និងងាយស្រួលជាងមុន។ ជាមួយនឹងសមត្ថភាពវិភាគអត្ថបទ សំណួរ និងស្វែងយល់ពីចេតនារបស់អ្នកប្រើប្រាស់ដើម្បីរផ្តល់លទ្ធផលដែលពាក់ព័ន្ធទៅនឹងអ្វីដែលពួកគេចង់បាន។ ម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិម្មិត (AI Search Engines) ទាំង ៥ ដែលឈានមុនគេ ១. Google Gemini Google Gemini ប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Advanced AI Models) ដែលអាចឆ្លើយសំណួរ សង្ខេបអត្ថបទ […]

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងកម្មវិធីកម្រិតរដ្ឋមន្រ្តី ដែលរៀបចំដោយអង្គការយូណេស្កូ

February 12, 2025 2025/02/12 Admin No Comments

ប៉ារីស៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតរដ្ឋមន្រ្តី ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology – RAM) ដែលរៀបចំដោយអង្គការយូណេស្កូ ក្រោមប្រធានបទ “ការរៀបចំបញ្ញាសិប្បនិម្មិតសម្រាប់សកលលោក និងរៀបចំសកលលោកសម្រាប់បញ្ញាសិប្បនិម្មិត” (Preparing AI for the World. Prepare the World for AI) ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត។ កិច្ចពិភាក្សានេះ មានគោលបំណងចែករំលែកឧត្តមានុវត្តន៍ យុទ្ធសាស្រ្ត គោលនយោបាយ និងបទពិសោធល្អៗ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ក្នុងចំណោមប្រទេសដែលចូលរួម… សូមចុចអានបន្ត

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ លោកស្រី Gabriela Ramos នាយិកា អង្គការយូណេស្កូ ក្នុងឱកាសចូលរួម “កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត”

February 12, 2025 2025/02/12 Admin No Comments

ប៉ារីស៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ លោកស្រី Gabriela Ramos នាយិកាអង្គការយូណេស្កូ ទទួលបន្ទុកវិទ្យាសាស្ត្រសង្គមនិងមនុស្ស ក្នុងឱកាសថ្ងៃទីមួយនៃ “កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីនិងលោកស្រីនាយិកាបានពិភាក្សាលើបញ្ហាសំខាន់ៗ… សូមចុចអានបន្ត

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ “ភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” ជាមួយឥស្សរជនតំណាងជាង ៦០ប្រទេសនិងអង្គការអន្តរជាតិ

February 10, 2025 2025/02/10 Monyneth Sok No Comments

ប៉ារីស៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” (Ministerial Meeting of the Global Partnership on Artificial Intelligence) នៅទីស្ដីការក្រសួងការបរទេសនៃសាធារណរដ្ឋបារាំង។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីនិងឥស្សរជននៃប្រទេសជាសមាជិកនៃភាពជាដៃគូសកលលើបញ្ញសិប្បនិម្មិត… សូមចុចអានបន្ត

កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025)

January 21, 2025 2025/01/21 Admin No Comments

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ កម្មវិធីចំនួន ២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន៖ ១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១) ២. កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។ […]

វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ – CAMBODIA AI FORUM

November 21, 2024 2024/11/21 Borey_DITR No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុនឯកជននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. នឹងរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត” ដោយមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្តន៍ និន្នាការ គោលនយោបាយ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សាធារណជនទូទៅអាចចូលរួមវេទិកាតាមរយៈអនឡាញ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុន តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/onlinereg-ai24 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ព័ត៌មានបន្ថែម https://go.gov.kh/mptc/ai2024ព័ត៌មានទំនាក់ទំនង៖ទូរសព្ទ/តេឡេក្រាម៖ ០៧០ ៨៦៨ ៦១៩