សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

៤៧៦​​ សជណ-អស៊

May 14, 2025 2025/05/14 Sopheak Sor No Comments

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

កម្មវត្ថុ៖ ករណីរបាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ នៅប្រទេសថៃ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ និងសំណើគោរពសុំគោលការណ៍លើការងារបន្ត។

យោង ៖

  • លិខិតលេខ៤៣៩ បទ. ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ នៅប្រទេសថៃ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ និងឯកភាពជាគោលការណ៍ជូនក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ (ក.ប.ទ.) ដូចខាងក្រោម៖

១- ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំកំពូលសកលស្តីពី បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៥ (Al for Good Global Summit 2025) នៅថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

២- ក.ប.ទ. រៀបចំវេទិកាជាតិស្តីពី បញ្ញាសិប្បនិម្មិត ត្រីមាសទី២ ឬទី៣ ឆ្នាំ២០២៥ ក្នុងគោលបំណង លើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពទុកចិត្តសម្រាប់ វិស័យសាធារណៈនិងឯកជន។


Permanent Deputy Prime Minister Permanent Deputy Prime Minister To His Excellency Minister of Post and Telecommunications

Subject: Regarding the report on the results of the 5th ASEAN Digital Ministers’ Meeting in Thailand on 16-17 January 2025 and request for approval on further work.

References:

  • Letter No. 439 BT dated 24 February 2025 from the Ministry of Post and Telecommunications
  • The most esteemed notes of Samdech Moha Borvor Thipadia HUN MANETH, Prime Minister of the Kingdom of Cambodia dated 17 March 2025.

With respect to the subject and references above, the Office of the Council of Ministers would like to inform Excellency Minister that the Royal Government has seen the report on the results of the 5th ASEAN Digital Ministers’ Meeting in Thailand on 16-17 January 2025 and approves in
principle for the Ministry of Post and Telecommunications (MPTC) as follows:

  1. MPTC to participate in AI for Good Global Summit 2025 from 8 to 11 July 2025 in Geneva, Switzerland.
  2. MPTC to organize a National Forum on Artificial Intelligence in the second or third quarter of 2025 to promote the safe, secure, and trustworthy use of artificial intelligence among the public and private sectors.

ឯកសារយោងជាភាសាខ្មែរ

Reference in English

Leave a Reply