សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

ឯកឧត្តម សំ សិទ្ធិសេរី បានអញ្ជើញចូលរួមកម្មវិធី AI x Trust នៅប្រទេសជប៉ុន ដើម្បីស្វែងយល់និងចែករំលែកបទពិសោធលើការងារគោលនយោបាយ អភិបាលកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

March 27, 2026 2026/03/27 Monyneth Sok No Comments

រដ្ឋធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធី AI x Trust តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់៨ប្រទេស ក្នុងនោះមាន ជប៉ុន កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រេស៊ីល។ គោលបំណងនៃកម្មវិធី គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធរវាងបណ្តាប្រទេសតំបន់ខាងត្បូង (Global South) លើការងារគោលនយោបាយ អភិបាលកិច្ច ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាទាក់ទាញការវិនិយោគផ្នែកបញ្ញាសិប្បនិម្មិត តាមរយៈការជួបពិភាក្សា និងទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងធុរកិច្ចថ្មី នៅរាជធានីតូក្យូ និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។

អត្ថបទដើម៖ https://go.gov.kh/mptc/3880jz