ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ ដូចខាងក្រោម៖
-
សុខដុមនីយកម្មអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតក្នុងតំបន់អាស៊ាន
ក្នុងនាមជាតំណាងកម្ពុជាក្នុងយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) កិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) និងក្រុមកាងារអាស៊ានស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (WG-AI) ក.ប.ទ. បានចូលរួមរៀបចំនិងអនុម័តឯកសារចំនួន ៣ ដើម្បីធ្វើសុខដុមនីយកម្មអភិក្រមនៃអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិមិ្មតនៅក្នុងតំបន់ អាស៊ាន ព្រមទាំងមានផែនការការងារបន្ត ដូចខាងក្រោម៖ sdmfn,sdfsd
- សកម្មភាពកន្លងមក
- (ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤)
- ចូលរួមអនុម័ត “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត”
(ASEAN Guide on AI Governance and Ethics) ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន
- ចូលរួមអនុម័ត “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត”
- (ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៤)
- ចូលរួមសិក្ខាសាលារៀបចំ “ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ” (ASEAN Responsible Artificial Intelligence Roadmap) ជាមួយបណ្ដាសមាជិក WG-AI មកពីប្រទេសអាស៊ាន និង តំណាងសហរដ្ឋអាមេរិក
- (ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤)
- រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្ដីព្រាងមគ្គុទេសក៍បន្ថែមអាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” (Expanded ASEAN Guide on AI Governance and Ethics for Generative AI)
ជាមួយក្រសួង ស្ថាប័ន វិស័យឯកជន និងស្ថាប័នដៃគូនៅកម្ពុជា
- រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្ដីព្រាងមគ្គុទេសក៍បន្ថែមអាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” (Expanded ASEAN Guide on AI Governance and Ethics for Generative AI)
- (ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥)
- ចូលរួមអនុម័ត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (លើកទី៥)៖
- មគ្គុទេសក៍បន្ថែមអាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា
- ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ
- ចូលរួមអនុម័ត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (លើកទី៥)៖
- (ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤)
- ជំហានបន្ទាប់
- (បានបញ្ចប់, កំពុងពិនិត្យវាក្យសព្ទបច្ចេកទេស)
- បកប្រែ មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត
- (គ្រោងបញ្ចប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥)
- បកប្រែ៖
- មគ្គុទេសក៍បន្ថែមអាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា
- ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ
- បកប្រែ៖
- (ចាប់ផ្ដើមពីចុងខែមេសា ឆ្នាំ២០២៥ តទៅ)
- រៀបចំសទ្ទានុក្រមវាក្យសព្ទបច្ចេកទេសបញ្ញាសិប្បនិម្មិត
- (គ្រោងបញ្ចប់សេចក្ដីព្រាងបឋមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥)
- រៀបចំ “គោលការណ៍ណែនាំស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតកម្ពុជា”
- (បានបញ្ចប់, កំពុងពិនិត្យវាក្យសព្ទបច្ចេកទេស)
- សកម្មភាពកន្លងមក
-
ការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា
ដោយមានការគាំទ្រពី ក.ប.ទ. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) បានសហការជាមួយអង្គការយូណេស្កូ ក្នុងការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា តាមវិធីសាស្ត្រវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology – RAM) ដែលជាវិធីសាស្ត្រកម្រិតសាកលដំបូងគេ មានលក្ខណៈជាប្រព័ន្ធ ក្នុងការវាយតម្លៃភាពរួចរាល់របស់ប្រទេសមួយលើទិដ្ឋភាពចំនួន៥ គឺ (១) ច្បាប់ (២) សង្គមនិងវប្បធម៌ (៣) វិទ្យាសាស្ត្រនិងអប់រំ (៤) សេដ្ឋកិច្ច និង (៥) បច្ចេកទេស។ ប.ប.ឌ. និង យូណេស្កូ បានអនុវត្តសកម្មភាពនិងមានផែនការបន្តដូចខាងក្រោម៖
- សកម្មភាពកន្លងមក
- (ថ្ងៃទី5-៦ ខែកុម្ភៈ ឆ្នាំ២០២៤)
- ចូលរួមវេទិកាសកលស្ដីពីសីលធម៌បញ្ញាសិប្បនិម្មិត (Global Forum on the Ethics of AI) រៀបចំដោយយូណេស្កូ
- (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤)
- ប្រកាសដាក់ឱ្យដំណើរការការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា
- (ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ២០២៥)
- ប្រមូលទិន្នន័យនិងជួបប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ
- (ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥)
- រៀបចំសិក្ខាសាលាពិនិត្យនិងផ្ដល់សុពលភាពលើរបាយការណ៍និងអនុសាសន៍
- (ថ្ងៃទី5-៦ ខែកុម្ភៈ ឆ្នាំ២០២៤)
- ជំហានបន្ទាប់
- (គ្រោងនឹងបញ្ចប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥)
- ពិនិត្យកែសម្រួលនិងរៀបចំរបាយការណ៍លទ្ធផលសេចក្តីព្រាងចុងក្រោយ
- (ខែឧសភា ឆ្នាំ២០២៥)
- ដាក់ជូនគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលពិនិត្យនិងផ្តល់អនុសាសន៍
- (ខែឧសភា ឆ្នាំ២០២៥)
- ដាក់ជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមកិច្ចឌីជីថល
- (ខែមិថុនា ឆ្នាំ២០២៥ )
- ប្រកាសដាក់ឱ្យប្រើប្រាស់និងផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា (ក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីយុទ្ធសាស្ត្រ ជាតិស្ដីពីបញ្ញាសិប្បនិម្មិត)
- (គ្រោងនឹងបញ្ចប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥)
- សកម្មភាពកន្លងមក
-
ការរៀបចំ “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត”
បន្ទាប់ពីទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល តាមរយៈលិខិតលេខ៣១៦ សជណ.អស៊ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក.ប.ទ. បានបង្កើតក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ក្រុមការងារបច្ចេកទេសនេះបានស្រាវជ្រាវនិងរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតអស់រយៈពេលជិត១ឆ្នាំ ដែលឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង១២លើក រហូតបានចេញជាសេចក្ដីព្រាងបឋមនាខែកុម្ភៈ ឆ្នាំ២០២៥។ ក.ប.ទ. បានទទួលការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាតិ (UN-ESCAP) ក្នុងការពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតរហូតដល់ចប់។ ក្រុមការងារដែលរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតបានធ្វើសកម្មភាពនិងមានផែនការការងារបន្តដូចខាងក្រោម៖
-
សកម្មភាពកន្លងមក
- (ខែមេសា ឆ្នាំ២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ២០២៥)
- ស្រាវជ្រាវនិងតាក់តែងសេចក្ដីព្រាងបឋម
- (ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥)
- កិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្ដាញអ្នកបច្ចេកទេសឌីជីថលនៃ UN-ESCAP
- (ខែមីនា ឆ្នាំ២០២៥)
- សេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” កំណែទី២
- (ថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥)
- សិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត”
- (ខែមេសា ឆ្នាំ២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ២០២៥)
-
ជំហានបន្ទាប់
- (ខែឧសភា ឆ្នាំ២០២៥)
- បណ្ដុះបណ្ដាលជនបង្គោលបច្ចេកទេសផ្នែកបញ្ញាសិប្បនិម្មិតពីក្រសួង ស្ថាប័ន
- (ខែឧសភា ឆ្នាំ២០២៥)
- ពិគ្រោះយោបល់ទ្វេភាគី/ពហុភាគីជាមួយក្រសួង ស្ថាប័ន
- (ខែមិថុនា ឆ្នាំ២០២៥)
- រៀបចំសិក្ខាសាលាថ្នាក់ជាតិ
- (ខែមិថុនា ឆ្នាំ២០២៥)
- ដាក់ជូនគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលពិនិត្យនិងអនុម័ត
- (ខែមិថុនា-កក្កដា ឆ្នាំ២០២៥)
- បញ្ចប់សេចក្ដីព្រាងចុងក្រោយនិងបកប្រែ
- (ខែសីហា ឆ្នាំ២០២៥)
- ដាក់ឆ្លងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថលពិនិត្យនិងសម្រេច
- (ខែឧសភា ឆ្នាំ២០២៥)
-
-
ការរៀបចំ “ក្របខណ្ឌជាតិសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិត”
ដើម្បីឱ្យមានតុល្យភាពរវាងនិយ័តកម្មនិងនវានុវត្តន៍បញ្ញាសិប្បនិម្មិត ក.ប.ទ. បាននិងកំពុងរៀបចំសេចក្ដីព្រាងក្របខណ្ឌជាតិសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលមានលក្ខណៈជាប្រព័ន្ធ ស្របតាមនិន្នាការសកល និងបរិការណ៍របស់កម្ពុជា។ ក.ប.ទ. បានអនុវត្តសកម្មភាពនិងមានផែនការការងារបន្តដូចខាងក្រោម៖
- សកម្មភាពកន្លងមក
- (ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥)
- សិក្សាស្រាវជ្រាវក្របខណ្ឌអភិបាលកិច្ចរបស់បណ្តាប្រទេសនានា
- (ខែកុម្ភៈ ឆ្នាំ២០២៥)
- រៀបចំឯកសារទស្សនាទាន
- (ខែមីនា ឆ្នាំ២០២៥)
- តាក់តែងសេចក្តីព្រាងបឋម
- (ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥)
- ជំហានបន្ទាប់
- (ខែមិថុនា ឆ្នាំ២០២៥)
- បញ្ចប់ការតាក់តែងសេចក្តីព្រាងបឋម
- (ខែកក្កដា – ខែសីហា ឆ្នាំ២០២៥)
- កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ
- (ខែកញ្ញា ឆ្នាំ២០២៥)
- ពិគ្រោះយោបល់ទ្វេភាគី/ពហុភាគីជាមួយក្រសួង ស្ថាប័ន
- (ខែតុលា ឆ្នាំ២០២៥)
- រៀបចំសិក្ខាសាលាថ្នាក់ជាតិ
- (ខែវិច្ឆិកា ឆ្នាំ២០២៥)
- ដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលពិនិត្យនិងអនុម័ត
- (ខែវិច្ឆិកា- ខែធ្នូ ឆ្នាំ២០២៥)
- បញ្ចប់សេចក្ដីព្រាងចុងក្រោយនិងបកប្រែ
- (ខែធ្នូ ឆ្នាំ២០២៥)
- ដាក់ឆ្លងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថលពិនិត្យនិងសម្រេច
- (ខែមិថុនា ឆ្នាំ២០២៥)
- សកម្មភាពកន្លងមក
-
យុទ្ធសាស្ត្រជំរុញបញ្ញាសិប្បនិម្មិតកម្រិតវិស័យ
ក្រៅពីកិច្ចការកម្រិតជាតិ ក.ប.ទ. បាននិងកំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ. ដើម្បីជំរុញការចាប់យកបញ្ញាសិប្បនិម្មិតក្នុងក្រសួង និងក្នុងវិស័យនៅក្រោមការគ្រប់គ្រងរបស់ក្រសួង។ ក.ប.ទ. បានអនុវត្តសកម្មភាពនិងមានផែនការការងារបន្តដូចខាងក្រោម៖
- សកម្មភាពកន្លងមក
- (ខែសីហា-ធ្នូ ២០២៤)
- សិក្សាវិភាគស្ថានភាពបច្ចុប្បន្ននិងតម្រូវការ
- (ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤)
- កិច្ចប្រជុំលើកទី១ ស្តីពីការរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ. (Kick-off meeting)
- (ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤)
- កិច្ចប្រជុំបច្ចេកទេសប្រមូលធាតុចូលសម្រាប់រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
- (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)
- កិច្ចប្រជុំស្តីពីលទ្ធផលបឋមនៃការរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ. (Interim report meeting)
- (ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ២០២៤)
- កិច្ចប្រជុំបច្ចេកទេសលើលទ្ធផលស្រាវជ្រាវស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
- (ថ្ងៃទី២5 ខែវិច្ឆិកា ឆ្នាំ២០២៤)
- វេទិកា “បញ្ញាសិប្បនិម្មិតកម្ពុជា” ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត”
- (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤)
- កិច្ចប្រជុំលើរបាយការណ៍ចុងក្រោយស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
- (ថ្ងៃទី៤ និងទី១១ ខែមេសា ឆ្នាំ២០២៥)
- កិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
- (ខែសីហា-ធ្នូ ២០២៤)
- ជំហានបន្ទាប់
- (ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥)
- សិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុង ក.ប.ទ. ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
- (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥)
- សិក្ខាសាលាពិគ្រោះយោបល់សាធារណៈជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំស្រាវជ្រាវ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
- (ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥)
- សកម្មភាពកន្លងមក
សាធារណជននិងស្ថាប័នដែលមានបំណងចូលរួមក្នុងសកម្មភាពអភិបាលកិច្ចណាមួយខាងលើ អាចបំពេញទម្រង់បែបបទតាមរយៈតំណភ្ជាប់សុវត្ថិភាព go.gov.kh/mptc/o1sz1j ឬ ស្កេន កូដឃ្យូ.អ ដូចមានភ្ជាប់ជូនខាងក្រោម។
អាស្រ័យហេតុនេះ សូម សាធារណជន និងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាននិងអញ្ជើញចូលរួមក្នុងសកម្មភាពពាក់ព័ន្ធទៅតាមជំនាញនិងលទ្ធភាព។
Leave a Reply