សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា
gallery image
gallery image
gallery image
gallery image
gallery image
gallery image
gallery image
gallery image

វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ – CAMBODIA AI FORUM

November 21, 2024 Borey_DITR No Comments 2024/11/21

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុនឯកជននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. នឹងរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត” ដោយមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្តន៍ និន្នាការ គោលនយោបាយ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សាធារណជនទូទៅអាចចូលរួមវេទិកាតាមរយៈអនឡាញ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុន តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/onlinereg-ai24 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ព័ត៌មានបន្ថែម https://go.gov.kh/mptc/ai2024
ព័ត៌មានទំនាក់ទំនង៖
ទូរសព្ទ/តេឡេក្រាម៖ ០៧០ ៨៦៨ ៦១៩