សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

វគ្គបណ្តុះបណ្តាល​ស្តីពីស្តង់ដា​គ្រប់គ្រង​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិតនៅអាស៊ីអាគ្នេយ៍

May 29, 2025 2025/05/29 Sopheak Sor No Comments

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីស្តង់ដាគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិត រៀបចំដោយ Standards Australia!

នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ អង្គការស្តង់ដានៃប្រទេសអូស្ត្រាលី (Standards Australia) នឹងរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវនៅអាស៊ីអាគ្នេយ៍ (Responsible AI Training in Southeast Asia) នៅរាជធានីភ្នំពេញ និងបើកឱ្យមានការស្នើសុំចូលរួមពីបណ្តាអ្នកដឹកនាំនិងអ្នកជំនាញនានានៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។ វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដោតលើស្តង់ដាគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI Management System Standards – AIMSS) ដែលត្រូវបានរៀបចំដោយអង្គការអន្តរជាតិសម្រាប់ស្តង់ដានីយកម្ម (International Organization for Standardization – ISO)។

ស្របតាមនីតិវិធីការងាររបស់ ISO អ្នកជំនាញពីមកពី៤៥ ប្រទេស បានអភិវឌ្ឍស្តង់ដាគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលជាក្របខណ្ឌជួយដល់អ្នកដឹកនាំគ្រឹះស្ថាននីមួយៗអាចធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងគ្រឹះស្ថានរបស់ខ្លួន ដោយគ្រប់គ្រងបានទាំងហានិភ័យ ទាំងកាលានុវត្តភាព និងមានតុល្យភាពរវាងនវានុវត្តន៍និងអភិបាលកិច្ច។ AIMSS មានកំណត់ការណែនាំស្តីពីការរៀបចំ ការអនុវត្ត ការថែទាំ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបញ្ញាសិប្បនិម្មិត ដែលអាចអនុវត្តបានចំពោះគ្រឹះស្ថានគ្រប់ទំហំ ទាំងគ្រឹះស្ថានផ្គត់ផ្គង់ឬនិងគ្រឹះស្ថានប្រើប្រាស់សេវាឬផលិតផលដែលដើរដោយបញ្ញាសិប្បនិម្មិត។

AIMSS ជាស្តង់ដាសកលដំបូងក្នុងផ្នែកនេះ ដែលឆ្លើយតបនឹងផលវិបាកដែលកើតឡើងដោយបញ្ញាសិប្បនិម្មិតនៅក្នុងគ្រឹះស្ថាននានា រួមមានបញ្ហាក្រមសីលធម៌និងតម្លាភាព និងជួយឱ្យគ្រឹះស្ថានទាំងអស់អាចបញ្ជាក់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។

សម្រាប់ព័ត៌មានលម្អិតអំពីការចូលរួមវគ្គបណ្តុះបណ្តាលនេះ សូមអាក់សេស៖ go.gov.kh/mptc/ausai


Standards Australia is organizing a series of training sessions in ASEAN on AI Management System standards (AIMSS), which are open for expression of interests. The session in Phnom Penh is scheduled for 11 June 2025. Below is an extract from Standards Australia’s page for the training:

“Artificial Intelligence (AI) is a critical technology for organizational leaders to consider in 2025. However, many leaders across Southeast Asia and Australia are unsure about where to start. They have questions about how to engage with AI, where it may be most beneficial, and how to weigh up its benefits against the risks.

Under the governance structure of the International Standardisation Organisation (ISO), experts from 45 nations have developed the AI Management System standard (AIMSS). This framework helps leaders make informed decisions about AI, managing both risks and opportunities while balancing innovation with governance.

The AIMSS provides guidance on establishing, implementing, maintaining, and continually improving an AI management system. It is applicable to organizations of all sizes, whether they provide AI-based products or services, or use them.

The AIMSS is the first of its kind global standard, addressing unique challenges posed by AI for organizations, including ethical considerations and transparency. It best enables organizations to demonstrate responsible use of AI.”

For more information, please visit: go.gov.kh/mptc/ausai

ឯកសារយោង

Leave a Reply