មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI) ត្រូវបានអនុម័តនៅកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN)លើកទី៥ នៅខែមករា ឆ្នាំ2025 ថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលនៃ GenAI ។ មគ្គុទេសក៍បន្ថែមនេះផ្តល់នូវទិដ្ឋភាពនៃកាលានុវត្តភាព និងហានិភ័យនៃ GenAI និងផ្តល់អនុសាសន៍ជាច្រើនលើសកម្មភាពគោលនយោបាយសម្រាប់ប្រទេសជាសមាជិកអាស៊ានដើម្បីគាំទ្រដល់ការចាប់យកប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ។ អនុសាសន៍ទាំងនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់អត្ថប្រយោជន៍របស់ GenAI ស្របពេលអនុវត្តវិធានការការពារនិងកាត់បន្ថយហានិភ័យ ដើម្បីធានានូវសុវត្ថិភាពដល់អ្នកប្រើប្រាស់។

គួររំលឹកថា មគ្គុទេសក៍បន្ថែមនេះជាការបំពេញបន្ថែមលើ “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត (ASEAN Guide on AI Governance and Ethics)” ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ និងដាក់ឱ្យប្រើប្រព័ន្ធ AI បែបប្រពៃណី ប្រកបដោយការទទួលខុសត្រូវ។
សូមចុចលើតណភ្ជាប់ដើម្បីអានឬទាញយកឯកសារមគ្គុទេសក៍៖ https://asean.org/wp-content/uploads/2025/01/Expanded-ASEAN-Guide-on-AI-Governance-and-Ethics-Generative-AI.pdf