សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

ចូលរួមទស្សនា ព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ឆ្នាំ២០២៦

January 29, 2026 2026/01/29 Monyneth Sok No Comments

សូមត្រៀមខ្លួនមកទទួលយកបទពិសោធដ៏រីករាយ ក្នុងព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រោមមូលបទ “គំរូឌីស្សាញនិងការសរសេរកម្មវិធី ជាគន្លឹះអប់រំស្ទែមក្នុងការស្វែងយល់អំពីគណិតវិទ្យា ហ្គេម និងភាពច្នៃប្រឌិត”

នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗសិស្សានុសិស្សបញ្ចេញសមត្ថភាព ចូលរួមប្រកួតប្រជែង ឬមករីករាយជាមួយសកម្មភាពអប់រំបែបស្ទែមសប្បាយៗ! ចំពោះលោក លោកស្រី ដែលមានជំនាញឯកទេសក្នុងវិស័យស្ទែមស្រាប់ ក៏អាចចូលរួមជាវាគ្មិនចែករំលែកចំណេះនិងបទពិសោធជាមួយប្អូនៗបានដែរ។

ជាមួយគ្នានេះ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ក៏សូមស្វាគមន៍ចំពោះបណ្ដាអង្គការនិងស្ថាប័ននានាដែលមានបំណងចង់ចូលរួមឧបត្ថម្ភនិងសហការជាដៃគូរៀបចំព្រឹត្តិការណ៍នេះឡើងផងដែរ។

📅 កាលបរិច្ឆេទ : ថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦

⏰  ចាប់ពីម៉ោង ៨:00នាទីព្រឹក ដល់ម៉ោង ៥:00នាទីរសៀល

📍 ទីតាំង : ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ D, E, F & G

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

អត្ថបទដើម៖ https://www.facebook.com/www.mptc.gov.kh/posts/pfbid02hbBe4r66URZNZujx25HuTbb86YeAtsht6AwSgLxNDBZLqQXhzCh2dr8xv35gbPSol