នៅថ្ងៃទី ៧ សីហា ឆ្នាំ ២០២៥ ក្រុមហ៊ុន OpenAI បានដាក់ណែនាំអំពីម៉ូដែលបញ្ញាសិប្បនិម្មិត ដែលជាជំនាន់ថ្មីក្រោយគេជាមួយនិងការរីកចម្រើនទៅមុខក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ម៉ូដែលថ្មីនេះមានការលើកម្ពស់យ៉ាងសំខាន់ ដោយមានប្រព័ន្ធឆ្លាតវៃលឿន និងមានភាពទុកចិត្តបានខ្ពស់ជាងមុន ហើយអាចប្រើបានដោយឥតគិតថ្លៃ។
ការកាត់បន្ថយការយល់ច្រំឡំ (Hallucination) និងការជឿទុកចិត្តបានខ្ពស់ជាងមុន
ការអភិវឌ្ឈថ្មីនៃម៉ូដែល GPT-5 មានការផ្តោតសំខាន់លើការកាត់បន្ថយភាពយល់លើច្រឡំ (Hallucination) ដែលជាបញ្ហាញឺកញាប់នៅពេលដែលប្រព័ន្ធផ្តល់លទ្ធផល ឬព័ត៍មានខុសប្រក្រតី។ តាមការបញ្ជាក់ពីក្រុមហ៊ុន OpenAI បានណែនាំគំនិតថ្មីមួយហៅថា “Safe Completions” ដែលជាមុខងារមួយមានគោលបំណងអោយ GPT-5 ផ្តល់ចម្លើយដែលមានប្រយោជន៍បំផុត និងនៅក្នុងកម្រិតសុវត្ថិភាព។
ការពង្រឺងម៉ូដែល Programming ប្រសើរជាងមុន និងមុខងារ API បន្ថែម
ជាមួយនឹងការពង្រឹងម៉ូដែលថ្មីនេះ ក្រុមហ៊ុន OpenAI បានអះអាងថា GPT-5 ជាម៉ូដែល Programming ដែលមានសម្ថភាពខ្លាំងបំផុតរហូតមកទល់ពេលនេះ ហើយទទួលបានពិន្ទុខ្ពស់លើគោលដៅដូចជា SWE-Bench, SWE-Lancer និង Aider Polyglot ។ ម៉ូដែល GPT-5 នេះក៍អាចបង្កើតមុខងារ Front-end ដូចជា បង្កើតគេហទំព័រ (Website), កម្មវិធី (Apps), និងហ្គេម (Games) បានផងដែរ។
សម្រាប់ API ក្រុមហ៊ុន OpenAI ក៍បានណែនាំឧបករណ៍មានប្រយោជន៍ផ្សេងទៀតដូចជា៖
+ Freeform Function Calls
+ Controllable Detail Level
+ Configurable Reasoning Effort
API មាន៣ប្រភេទដូចជា៖ ប្រភេទ GPT-5, ប្រភេទ GPT-5-mini និងប្រភេទ GPT-5-nano ដែលមានតំលៃទៀបជាង GPT-4o ហើយកំណត់តម្លៃ $1.25 ក្នុងមួយលាន Input Tokens និង $10 ក្នុងមួយលាន Output Tokens។
មុខងារ ChatGPT ថ្មី និងការតភ្ជាប់ Google
ក្រុមហ៊ុន OpenAI ក៍បានណែនាំមុខងារថ្មីៗដែលអនុញ្ញាតឪ្យអ្នកប្រើប្រាស់ធ្វើការច្នៃប្រឌិត និងជ្រើសរើស Preset Personalities ផ្សេងៗ។ GPT-5 អាចភ្ជាប់ជាមួយ Gmail, Google, Calendar និង Google Contacts បានផងដែរ។ នៅពេលបើកមុខងារទាំងអស់នេះ GPT-5 អាចស្គាល់ដោយស្វ័យប្រវត្តិថា ព័ត៍មានពាក់ព័ន្ធក្នុងស្ថានការណ៍ណាមួយ។
—
OpenAI launches GPT-5: What the new version can do?
On August 7, 2025, OpenAI introduced a new AI model called GPT-5, marking the latest generation with a major leap forward in artificial intelligence. The new model promises significant improvement with a smarter, faster, and more reliable system, which is available for free to all users.
Fewer hallucinations, greater reliability
The new development of GPT-5 was mainly focused on reducing hallucination, which is known to be quite a common issue where the model delivers incorrect results or information. According to OpenAI, the company introduced a new concept called “Safe Completions,” which is a feature that aims to have GPT-5 provide the most helpful response possible and within the boundaries.
Enhanced programming model with extended API features
With the new improvement, OpenAI claimed that GPT-5 is the most powerful programming model yet and points to top scores on benchmarks including SWE-Bench, SWE-Lancer, and Aider Polyglot. The new model can also generate front-end interfaces like websites, apps, and games.
For the API, OpenAI introduces other beneficial tools such as
+Freeform Function Calls
+Controllable Detail Level
+Configurable Reasoning Effort
Three API variants with different pricing
OpenAI offers three API variants: GPT-5, GPT-5-mini, and GPT-5-nano. Pricing is set below GPT-4o levels with $1.25 per million input tokens and $10 per million output tokens.
New ChatGPT Features and Google Integration
OpenAI introduces new features that allow users to personalize their chats with different colours and preset personalities. GPT-5 can even integrate with Gmail, Google Calendar, and Google Contacts. By activating these features, GPT-5 automatically recognizes when these data sources are relevant.

Leave a Reply