សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

ការមកដល់របស់ម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិមិ្មត (AI Search Engines)

March 4, 2025 2025/03/04 Lengheang No Comments

នាសម័យបច្ចុប្បន្ននេះ វត្តមានបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលយើងស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិត។ ជាពិសេស បញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរម៉ាស៊ីនស្វែងរកបែបបុរាណ (Traditional Search Engines) ទៅជាម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិម្មិត (AI Search Engines) ថ្មីដែលធ្វើឱ្យការស្វែងរកព័ត៌មានកាន់តែមានប្រសិទ្ធភាព។

ការស្វែងរកព័ត៌មានបានលឿន និងត្រឹមត្រូវគឺមានសារៈសំខាន់ណាស់។ ម៉ាស៊ីនស្វែងរកបែបបុរាណ (Traditional Search Engines) បានប្រើការផ្គូផ្គងពាក្យគន្លឹះដែលដូចគ្នា និងបញ្ជូនមកវិញនូវតំណភ្ជាប់ទាំងអស់ដែលមានពាក្យជាក់លាក់ ឬខ្លឹមសារពាក់ព័ន្ធ និងមិនពាក់ព័ន្ធជាច្រើន។

ប៉ុន្តែម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិម្មិត (AI Search Engines) មានសមត្ថភាពលើសពីការផ្គូផ្គងពាក្យគន្លឹះ ដោយផ្តល់នូវវិធីសាស្រ្តថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងការស្រាវជ្រាវ ស្វែងរក និងពិនិត្យមើលអត្ថបទនៅលើអ៊ីនធឺណិតកាន់តែលឿន និងងាយស្រួលជាងមុន។ ជាមួយនឹងសមត្ថភាពវិភាគអត្ថបទ សំណួរ និងស្វែងយល់ពីចេតនារបស់អ្នកប្រើប្រាស់ដើម្បីរផ្តល់លទ្ធផលដែលពាក់ព័ន្ធទៅនឹងអ្វីដែលពួកគេចង់បាន។

ម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិម្មិត (AI Search Engines) ទាំង ៥ ដែលឈានមុនគេ

១. Google Gemini

Google Gemini ប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Advanced AI Models) ដែលអាចឆ្លើយសំណួរ សង្ខេបអត្ថបទ ផ្តល់តំណភ្ជាប់ទៅកាន់ប្រភពគេហទំព័រសម្រាប់ជាឯកសារយោង និងណែនាំប្រធានបទបន្ថែមដោយផ្អែកលើអ្វីដែលអ្នកប្រើប្រាស់បានស្វែងរក។

លក្ខណៈពិសេសមួយរបស់ Gemini៖

  • អាចយល់ភាសាធម្មជាតិរបស់មនុស្ស
  • ប្រើបច្ចេកវិទ្យាដំណើរការភាសាក្នុងប្រព័ន្ធកុំព្យូទ័រ (Natural Language Processing – NLP)

ល្អបំផុតសម្រាប់ការផ្តល់ចម្លើយយ៉ាងលម្អិត និងសេចក្តីសង្ខេប ដើម្បីធ្វើឱ្យការស្វែងរកព័ត៌មានកាន់តែងាយស្រួល។

២. Microsoft Copilot

Microsoft បានបញ្ចូលបញ្ញាសិប្បនិម្មិត (Generative AI) ដែលមានឈ្មោះថា Copilot ដែលពីមុនគេស្គាល់ថា Bing AI ទៅក្នុងម៉ាស៊ីនស្វែងរករបស់ខ្លួន។ Copilot បានសហការជាមួយ OpenAI ដើម្បីបង្កើនគុណភាពនៃលទ្ធផលស្វែងរក និងធ្វើឱ្យវិធីសាស្រ្តក្នុងការប្រើប្រាស់តែកាន់ល្អប្រសើរជាងមុន។

លក្ខណៈពិសេសរបស់ Copilot៖

  • បានដាក់បញ្ចូលជាមួយ ChatGPT
  • អនុញ្ញាតឱ្យអ្នកប្រើប្រាស់សន្ទនាបែបផ្ទាល់ (Real-time Conversation) និងសួរសំណួរជាបន្តបន្ទាប់ក្នុងប្រធានបទតែមួយ
  • និយាយឱ្យសាមញ្ញវាដូចជាការសួរសំណួរ និងឆ្លងឆ្លើយជាមួយមនុស្សអ៊ីចឹង

ល្អសម្រាប់អ្នកប្រើប្រាស់ដែលចង់បានម៉ាស៊ីនស្វែងរកដែលអាចធ្វើការសន្ទនាដោយផ្ទាល់បាន។

៣. You.com

You.com ប្រើប្រាស់បច្ចេកវិទ្យាដំណើរការភាសាក្នុងប្រព័ន្ធកុំព្យូទ័រ (Natural Language Processing – NLP) និង Chatbots បញ្ញាសិប្បនិម្មិត (AI Chatbots) ដើម្បីផ្តល់លទ្ធផលដែលមានគុណភាពខ្ពស់ និងសមស្របជាមួយសំណួររបស់អ្នកប្រើប្រាស់។

លក្ខណៈពិសេសរបស់ You.com៖

  • ផ្តោតសំខាន់ទៅលើឯកជនភាពនៃទិន្នន័យរបស់អ្នកប្រើប្រាស់ (User Data Privacy)
  • គ្មានការផ្សាយពាណិជ្ជកម្មនៅពេលប្រើប្រាស់
  • អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ការស្វែងរករបស់ខ្លួន ដើម្បីទទួលបានលទ្ធផលតាមចំណង់ចំណូលចិត្ត

ល្អសម្រាប់អ្នកប្រើប្រាស់ដែលចង់ស្វែងរកព័ត៌មានដោយគ្មានពាណិជ្ជកម្មមករំខាន ហើយទទួលបានលទ្ធផលដែលមានលក្ខណៈផ្ទាល់ខ្លួន និងរក្សាឯកជនភាពនៃទិន្នន័យ។

៤. Perplexity AI

Perplexity AI គឺជាម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិម្មិត (AI Search Engines) ដែលប្រើមូដែលបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Advanced AI Models) ដើម្បីផ្តល់វិធីសាស្រ្តស្វែងរកដែលឆ្លាតវៃ និងងាយស្រួល ហើយអាចយល់ពីចេតនារបស់អ្នកប្រើប្រាស់បានយ៉ាងរហ័ស។

លក្ខណៈពិសេសរបស់ Perplexity AI៖

  • ប្រើបច្ចេកវិទ្យា Semantic Search យល់ពីអត្ថន័យនៃសំណួរជាជាងការផ្គូផ្គងពាក្យគន្លឹះ
  • ទាញយកទិន្នន័យចុងក្រោយបំផុតពីអ៊ីនធឺណិត 24/7
  • មានការរចនាផ្នែកខាងមុខ (User Interface) ដែលធ្វើឱ្យកាន់តែងាយស្រួលប្រើ
  • ឯកសារយោងមានរួមទាំងរូបភាព វីដេអូ និងតំណភ្ជាប់របស់គេហទំព័រ

ល្អសម្រាប់ការស្រាវជ្រាវក្នុងការសិក្សា ឬការងារ ព្រោះវាអាចជួយពន្យល់អំពីប្រធានបទស្មុគស្មាញ មានឯកសារយោងជាច្រើនរួមបញ្ចូលទាំងរូបភាព និងវីដេអូ។ លើសពីនេះទៅទៀត វាក៏អាចផ្តល់មតិកែលម្អលើការងាររបស់អ្នកប្រើប្រាស់បានផងដែរ។

៥. Brave Search

Brave Search មានភាពល្បីល្បាញដោយសារផ្តោតទៅលើភាពឯកជនរបស់អ្នកប្រើប្រាស់។ ម៉ាស៊ីនស្វែងបែបបញ្ញាសិប្បនិម្មិត (AI Search Engines) នេះបង្ហាញលទ្ធផលស្វែងរកដ៏ត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយមិនធ្វើការតាមដាន ឬប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទេ។

លក្ខណៈពិសេសរបស់ Brave Search៖

  • រក្សារឯកជនភាពនៃទិន្នន័យរបស់អ្នកប្រើប្រាស់ (User Data Privacy)
  • មិនតាមដាន ឬប្រមូលទិន្នន័យផ្ទាល់ខ្លួន

ល្អសម្រាប់អ្នកប្រើប្រាស់ដែលបារម្ភអំពីឯកជនភាពរបស់ពួកគេ។

អនាគតនៃ ម៉ាស៊ីនស្វែងរកបែបបញ្ញាសិប្បនិមិ្មត (AI Search Engines)

ម៉ាស៊ីនស្វែងរកបញ្ញាសិប្បនិម្មិត (AI Search Engines) បានផ្លាស់ប្តូរវិធីដែលយើងស្វែងរកព័ត៌មាន ផ្តល់នូវលទ្ធផលដែលពាក់ព័ន្ធ មានលក្ខណៈផ្ទាល់ខ្លួន និងមានប្រសិទ្ធភាពជាងមុន។ ភាពជោគជ័យរបស់ម៉ាស៊ីនស្វែងរកបញ្ញាសិប្បនិម្មិត (AI Search Engines)ទាំងនេះ មកពីការប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Advanced AI Models) ដោយផ្តោតលើបទពិសោធន៍ ឬវិធីសាស្រ្តដែលអ្នកប្រើប្រាស់ធ្លាប់ប្រើ (User Experience) និងការការពារឯកជនភាពផងដែរ។

នាពេលអនាគត យើងអាចរំពឹងថានឹងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀតដូចជា ការស្វែងរកតាមសំឡេង (Voice Search) ការធ្វើបច្ចុប្បន្នភាពបានភ្លាមៗ (Real-time Updates) និងការរីកចម្រើននៃមុខងារប្រើប្រាស់ឲ្យកាន់តែឆ្លាតវៃ និងងាយស្រួលជាងមុន។

ដកស្រង់អត្ថបទពី ៖ https://www.imd.org/blog/digital-transformation/ai-engines/