សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

អត្ថបទព័ត៌មាន និងព្រឹត្តិការណ៍

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ លោកស្រី Gabriela Ramos នាយិកា អង្គការយូណេស្កូ ក្នុងឱកាសចូលរួម “កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត”

February 12, 2025 2025/02/12 Admin No Comments

ប៉ារីស៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ លោកស្រី Gabriela Ramos នាយិកាអង្គការយូណេស្កូ ទទួលបន្ទុកវិទ្យាសាស្ត្រសង្គមនិងមនុស្ស ក្នុងឱកាសថ្ងៃទីមួយនៃ “កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីនិងលោកស្រីនាយិកាបានពិភាក្សាលើបញ្ហាសំខាន់ៗ… សូមចុចអានបន្ត

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ “ភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” ជាមួយឥស្សរជនតំណាងជាង ៦០ប្រទេសនិងអង្គការអន្តរជាតិ

February 10, 2025 2025/02/10 Monyneth Sok No Comments

ប៉ារីស៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” (Ministerial Meeting of the Global Partnership on Artificial Intelligence) នៅទីស្ដីការក្រសួងការបរទេសនៃសាធារណរដ្ឋបារាំង។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីនិងឥស្សរជននៃប្រទេសជាសមាជិកនៃភាពជាដៃគូសកលលើបញ្ញសិប្បនិម្មិត… សូមចុចអានបន្ត

តើម៉ូដែលភាសាធំ (LLM) គឺជាអ្វី?

February 7, 2025 2025/02/07 Admin No Comments

ម៉ូដែលភាសាធំ Large Language Models (LLM)៖ កម្លាំងចលករថ្មីក្នុងវិស័យបញ្ញាសិប្បនិម្មិត នៅក្នុងយុគសម័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនឥតឈប់ឈរនេះ ម៉ូដែលភាសាធំ (LLM) បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត (AI)។ តើ LLM គឺជាអ្វី? តើវាមានសារៈសំខាន់អ្វីខ្លះ? តើម៉ូដែលភាសាធំ (LLM) គឺជាអ្វី? ម៉ូដែលភាសាធំ (LLM) គឺជាប្រភេទនៃកម្មវិធី AI ដែលត្រូវបានរចនាឡើងដើម្បីអាចយល់ និងបង្កើតភាសារបស់មនុស្សបាន។ LLM ត្រូវបានបង្ហាត់បង្រៀនដោយសំណុំទិន្នន័យដ៏ធំនៃអត្ថបទ(អក្សរ) និងកូដ ដែលវាអាចស្វែងយល់ពីលំនាំ(pattern) និងរចនាសម្ព័ន្ធដ៏ស្មុគស្មាញនៃភាសារបស់មនុស្ស។ ការបង្ហាត់បង្រៀននេះជួយឱ្យ LLM អាចធ្វើការងារជាច្រើនដូចជា ការបកប្រែភាសា ការសង្ខេបអត្ថបទ ការសរសេរអត្ថបទ និងឆ្លើយសំណួរ។ ដំណើរការរបស់ LLM LLM ត្រូវបានបង្កើតឡើងនៅលើប្រភេទនៃ neural network ដែលគេហៅថា transformer model ។ ម៉ូដែលទាំងនេះមានសមត្ថភាពក្នុងការដំណើរការទិន្នន័យតាមលំដាប់លំដោយ ដូចជាអត្ថបទជាដើម ដោយការបំបែកអត្ថបទទៅជាឯកតាតូចៗ ដូចជាពាក្យ ឬអនុពាក្យ បន្ទាប់មកវិភាគទំនាក់ទំនងរវាងឯកតាទាំងនោះ។ ការធ្វើបែបនេះអនុញ្ញាតឱ្យម៉ូដែលស្វែងយល់ពីអត្ថន័យ និងបរិបទនៃប្រយោគ ឬកថាខណ្ឌ។ […]

មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)

January 31, 2025 2025/01/31 Monyneth Sok No Comments

មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI) ត្រូវបានអនុម័តនៅកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN)លើកទី៥ នៅខែមករា ឆ្នាំ2025 ថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលនៃ GenAI ។ មគ្គុទេសក៍បន្ថែមនេះផ្តល់នូវទិដ្ឋភាពនៃកាលានុវត្តភាព និងហានិភ័យនៃ GenAI និងផ្តល់អនុសាសន៍ជាច្រើនលើសកម្មភាពគោលនយោបាយសម្រាប់ប្រទេសជាសមាជិកអាស៊ានដើម្បីគាំទ្រដល់ការចាប់យកប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ។ អនុសាសន៍ទាំងនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់អត្ថប្រយោជន៍របស់ GenAI ស្របពេលអនុវត្តវិធានការការពារនិងកាត់បន្ថយហានិភ័យ ដើម្បីធានានូវសុវត្ថិភាពដល់អ្នកប្រើប្រាស់។ គួររំលឹកថា មគ្គុទេសក៍បន្ថែមនេះជាការបំពេញបន្ថែមលើ “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត (ASEAN Guide on AI Governance and Ethics)” ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ និងដាក់ឱ្យប្រើប្រព័ន្ធ AI បែបប្រពៃណី ប្រកបដោយការទទួលខុសត្រូវ។ សូមចុចលើតណភ្ជាប់ដើម្បីអានឬទាញយកឯកសារមគ្គុទេសក៍៖ https://asean.org/wp-content/uploads/2025/01/Expanded-ASEAN-Guide-on-AI-Governance-and-Ethics-Generative-AI.pdf

តើ DeepSeek គឺជាអ្វី ហេតុអ្វីបានជាវាប៉ះពាល់ដល់វិស័យ AI?

January 30, 2025 2025/01/30 Admin No Comments

ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ចិន បានដាក់ដំណើរការ DeekSeek ដែលជាម៉ូដែល AI ចុងក្រោយបំផុតរបស់ខ្លួន ដែលអះអាងថាមានសមត្ថភាពដូច ឬប្រសើរជាងម៉ូដែលឈានមុខគេនៅសហរដ្ឋអាមេរិកទាំងក្នុងការចំណាយ និងកំពុងគំរាមកំហែងផ្លាស់ប្ដូរលើការនាំមុខក្នុងវិស័យបច្ចេកវិទ្យាក្នុងសកលលោក។ ក្រុមហ៊ុនបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងសកលនៅក្នុងរង្វង់ AI បន្ទាប់ពីការចេញអត្ថបទកាលពីខែមុនថាការបង្ហាត់បង្រៀន DeepSeek-V3 ត្រូវការថាមពលកុំព្យូទ័រតិចជាង 6 លានដុល្លារពីបន្ទះឈីប Nvidia H800 ។ ជំនួយការ AI របស់ DeepSeek ដែលដំណើរការដោយ DeepSeek-V3 បានវ៉ាដាច់គូប្រជែង ChatGPT ដើម្បីក្លាយជាកម្មវិធីឥតគិតថ្លៃដែលមានចំណាត់ថ្នាក់កំពូលដែលមាននៅលើ App Store របស់ Apple នៅសហរដ្ឋអាមេរិក។ នេះបានធ្វើឱ្យមានការងឿងឆ្ងល់អំពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនក្នុងការសន្យាផ្តល់ប្រាក់រាប់ពាន់លានដុល្លារក្នុងការវិនិយោគលើ AI ហើយភាគហ៊ុនរបស់អ្នកលេងបច្ចេកវិទ្យាធំៗជាច្រើនរួមទាំង Nvidia ក៏បានទទួលរងផលប៉ះពាល់ផងដែរ។ ហេតុអ្វីបានជា DEEPSEEK បង្ករភាពជ្រួលច្របល់? ការដាក់ដំណើរការ ChatGPT របស់ OpenAI នៅចុងឆ្នាំ 2022 បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលបានប្រញាប់ប្រញាល់បង្កើត chatbots ផ្ទាល់ខ្លួនដែលដំណើរការដោយបញ្ញាសិប្បនិម្មិត។ ប៉ុន្តែបន្ទាប់ពីការចេញ ChatGPT ចិន ដំបូងដែលផលិតដោយ […]

កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025)

January 21, 2025 2025/01/21 Admin No Comments

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ កម្មវិធីចំនួន ២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន៖ ១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១) ២. កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។ […]

gallery image
gallery image
gallery image
gallery image
gallery image
gallery image
gallery image
gallery image

វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ – CAMBODIA AI FORUM

November 21, 2024 Borey_DITR No Comments 2024/11/21

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុនឯកជននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. នឹងរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត” ដោយមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្តន៍ និន្នាការ គោលនយោបាយ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សាធារណជនទូទៅអាចចូលរួមវេទិកាតាមរយៈអនឡាញ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុន តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/onlinereg-ai24 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ព័ត៌មានបន្ថែម https://go.gov.kh/mptc/ai2024ព័ត៌មានទំនាក់ទំនង៖ទូរសព្ទ/តេឡេក្រាម៖ ០៧០ ៨៦៨ ៦១៩

កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅសៀងហៃ

September 16, 2024 2024/09/16 Borey_DITR No Comments

កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good”  នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅសៀងហៃ ————- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille” ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)  ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good”  នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដោយមានការចូលរួមប្រកួតប្រជែងផលិតផលឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសុខាភិបាល […]