ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្មវត្ថុ៖ ករណីរបាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ នៅប្រទេសថៃ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ និងសំណើគោរពសុំគោលការណ៍លើការងារបន្ត។ យោង ៖ លិខិតលេខ៤៣៩ បទ. ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ នៅប្រទេសថៃ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ និងឯកភាពជាគោលការណ៍ជូនក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ (ក.ប.ទ.) ដូចខាងក្រោម៖ ១- ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំកំពូលសកលស្តីពី បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៥ (Al for Good Global Summit 2025) នៅថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ […]
