ការគ្រប់គ្រងបញ្ញាសិប្បនិម្មិតបានក្លាយជាប្រធានបទសំខាន់ក្នុងរបៀបវារៈឌីជីថលសាកល។ ក្រសួង ស្ថាប័នជំនាញរបស់កម្ពុជាបាននិងកំពុងសហការជាមួយបណ្ដាប្រទេសនានា ទាំងក្នុងយន្តការតំបន់និងសាកល ដើម្បីផ្លាស់ប្ដូរបទពិសោធទៅវិញទៅមក ចែករំលែកចំណេះដឹង និងចូលរួមរៀបចំអភិបាលកិច្ច AI។
ប្រព័ន្ធអេកូឡូស៊ី AI ដែលរឹងមាំជាការបូកបញ្ចូលគ្នារវាងហេដ្ឋារចនាសម្ព័ន្ធគាំទ្ររឹងមាំ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរស់រវើក គោលនយោបាយជំរុញការអភិវឌ្ឍនិងការប្រើប្រាស់ AI និយ័តកម្មគ្រប់គ្រងហានិភ័យនិងផលប៉ះពាល់ ជាអាទិ៍។