សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សហភាពអឺរ៉ុបគំរាមដាក់ចេញវិធានការបណ្តោះអាសន្ន ដើម្បីបញ្ឈប់ Meta ពីការរារាំងគូប្រជែង AI នៅលើ WhatsApp

February 10, 2026 2026/02/10 Monyneth Sok No Comments

[English Below] និយ័តករកិច្ចការប្រកួតប្រជែងរបស់សហភាពអឺរ៉ុបបានព្រមានក្រុមហ៊ុន Meta ថាពួកគេអាចនឹងដាក់ចេញនូវវិធានការបណ្តោះអាសន្ន ដើម្បីបញ្ឈប់ក្រុមហ៊ុននេះពីការរារាំងសេវាកម្ម AI របស់គូប្រជែងនៅលើកម្មវិធី WhatsApp ខណៈដែលពួកគេកំពុងស៊ើបអង្កេតថាតើក្រុមហ៊ុននេះកំពុងរំលោភបំពានលើជំហរទីផ្សារដ៏មានឥទ្ធិពលរបស់ខ្លួនដែរឬទេ។ គណៈកម្មការអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុន Meta ជាផ្លូវការ និងកំពុងពិចារណាលើចំណាត់ការបណ្តោះអាសន្នដើម្បីរក្សា WhatsApp ឱ្យអាចចូលប្រើប្រាស់បានសម្រាប់ AI Chatbot របស់គូប្រជែង ដោយអះអាងថាគោលនយោបាយកាលពីខែមករារបស់ Meta ដែលអនុញ្ញាតឱ្យប្រើតែ Meta AI អាចបណ្តាលឱ្យមានផលប៉ះពាល់ដែលមិនអាចកែតម្រូវបានដល់ការប្រកួតប្រជែង។— EU threatens temporary measures to stop Meta blocking AI rivals from WhatsApp EU competition regulators have warned Meta that they may impose temporary measures to stop it from blocking rival […]

ឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់ផលិតភាពការងារ

December 24, 2025 2025/12/24 Monyneth Sok No Comments

ខាងក្រោមនេះជាបញ្ជីនៃឧបករណ៍បញ្ញាសិប្បនិម្មិតមួយចំនួនសម្រាប់ជួយឱ្យផលិតភាពការងាររបស់អ្នកកាន់តែប្រសើរ។ សម្រាប់កិច្ចប្រជុំ  Zoom: ក្រៅពីការប្រើប្រាស់ប្រព័ន្ធ Zoom ក្នុងការប្រជុំអនឡាញ ឥឡូវនេះ Zoom បានពង្រីក វិសាលភាពជាមួយ AI ដោយមានសមត្ថភាពអាចសង្ខេបកិច្ចប្រជុំទាំងមូលបានទៀតផង។ Avoma: ជា AI ជំនួយក្នុងកិច្ចប្រជុំ ដែលមានសមត្ថភាពកំណត់ពេលប្រជុំ ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងសង្ខេបការសន្ទនាដោយស្វ័យប្រវត្តិ។ Fireflies.ai: ជាជំនួយការកិច្ចប្រជុំមួយ ដែលអាចកត់ត្រា ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងវិភាគការសន្ទនាដោយស្វ័យប្រវត្តិនៅលើវេទិកាច្រើន។ NotebookLM: គឺជាជំនួយការស្រាវជ្រាវ និងកត់ត្រាដែលផ្អែកលើ AI ជាចម្បង ដែលអាចបង្កើតមូលដ្ឋានចំណេះដឹងផ្ទាល់ខ្លួនពីឯកសារជាក់លាក់ដែលផ្ដល់ឱ្យ រួមមានឯកសារ PDF តំណភ្ជាប់គេហទំព័រ និងអត្ថបទបម្លែងពីវីដេអូ YouTube ដើម្បីបង្កើតសេចក្តីសង្ខេបដែលមានមូលដ្ឋានច្បាស់លាស់។ អាចបង្កើតការពិភាក្សាសំឡេងបែប “podcast” ដែលអាចអន្តរកម្មបាន និងអាចបង្ហាញលទ្ធផលក្នុងទម្រង់ជារូបភាព ដូចជាផែនទីគំនិត (mind maps) និងបទបង្ហាញ (slide decks)។ សម្រាប់ការគ្រប់គ្រងគម្រោង Trello: គឺជាឧបករណ៍សម្រាប់គ្រប់គ្រងគម្រោងដែលជួយក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការ គម្រោង និងលំហូរការងារជាក្រុម។  Asana: […]

NotebookLM: Google’s New AI-Powered Notebook

September 4, 2025 2025/09/04 Monyneth Sok No Comments

English Below ក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា AI ថ្មីមួយ ឈ្មោះថា NotebookLM ដែលជួយការងារឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈព័ត៌មានដែលបានផ្ដល់ឱ្យ។ កាលពីឆ្នាំ ២០២៣ NotebookLM ត្រូវបានណែនាំជាដំបូងក្នុងឈ្មោះ Project Tailwind។ បច្ចុប្បន្ន NotebookLM បានក្លាយជាជំនួយការដ៏ពិសេសក្នុងការស្រាវជ្រាវ និងកត់ត្រា ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ តើ NotebookLM ជាអ្វី? NotebookLM អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទុកឯកសារ ដូចជា PDF, Google Docs, ស្លាយ, តំណភ្ជាប់គេហទំព័រ ឬសូម្បីតែ transcript ពី YouTube។ ម៉ូដែល Gemini AI របស់ Google នឹងវិភាគមាតិកា ដើម្បីធ្វើការរៀបចំ និងធ្វើឱ្យងាយស្រួលយល់។ ខុសពី chatbot AI ទូទៅ NotebookLM ផ្ដោតតែទៅលើប្រភពឬឯកសារដែលអ្នកប្រើប្រាស់ផ្ដល់ឱ្យតែប៉ុណ្ណោះ ដូច្នេះចម្លើយដែលទទួលបាន គឺផ្អែកតាមប្រភពឬឯកសារនោះទាំងស្រុង។ ដំណើរការរបស់ […]

ក្រុមហ៊ុន OpenAI​ បើកដំណើរការម៉ូឌែល GPT-5៖ តើម៉ូឌែលថ្មីនេះអាចធ្វើអ្វីខ្លះ?

August 22, 2025 2025/08/22 Chino Hok No Comments

[English Below] នៅថ្ងៃទី ៧ សីហា ឆ្នាំ​ ២០២៥ ក្រុមហ៊ុន OpenAI បានដាក់ណែនាំអំពីម៉ូដែលបញ្ញាសិប្បនិម្មិត ដែលជាជំនាន់ថ្មីក្រោយគេជាមួយនិងការរីកចម្រើនទៅមុខក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ម៉ូដែលថ្មីនេះមានការលើកម្ពស់យ៉ាងសំខាន់ ដោយមានប្រព័ន្ធឆ្លាតវៃលឿន និងមានភាពទុកចិត្តបានខ្ពស់ជាងមុន ហើយអាចប្រើបានដោយឥតគិតថ្លៃ។ ការកាត់បន្ថយការយល់ច្រំឡំ (Hallucination) និងការជឿទុកចិត្តបានខ្ពស់ជាងមុនការអភិវឌ្ឈថ្មីនៃម៉ូដែល GPT-5 មានការផ្តោតសំខាន់លើការកាត់បន្ថយភាពយល់លើច្រឡំ (Hallucination)​ ដែលជាបញ្ហាញឺកញាប់នៅពេលដែលប្រព័ន្ធផ្តល់លទ្ធផល ឬព័ត៍មានខុសប្រក្រតី។ តាមការបញ្ជាក់ពីក្រុមហ៊ុន OpenAI បានណែនាំគំនិតថ្មីមួយហៅថា “Safe Completions” ដែលជាមុខងារមួយមានគោលបំណងអោយ GPT-5 ផ្តល់ចម្លើយដែលមានប្រយោជន៍បំផុត និងនៅក្នុងកម្រិតសុវត្ថិភាព។​ ការពង្រឺងម៉ូដែល Programming ប្រសើរជាងមុន និងមុខងារ API បន្ថែមជាមួយនឹងការពង្រឹងម៉ូដែលថ្មីនេះ ក្រុមហ៊ុន OpenAI បានអះអាងថា GPT-5 ជាម៉ូដែល Programming ដែលមានសម្ថភាពខ្លាំងបំផុតរហូតមកទល់ពេលនេះ ហើយទទួលបានពិន្ទុខ្ពស់លើគោលដៅដូចជា SWE-Bench, SWE-Lancer និង​ Aider Polyglot ។ ម៉ូដែល GPT-5 នេះក៍អាចបង្កើតមុខងារ […]