សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សេចក្ដីអំពាវនាវ ការលើកទឹកចិត្តឱ្យសិស្សានុសិស្សពិចារណាចាប់យកការសិក្សាជំនាញឌីជីថល

August 26, 2025 2025/08/26 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ ទន្ទឹមនឹងនេះ ក.ប.ទ. ក៏សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។ ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក.ប.ទ. នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោម អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោម កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន៖ […]

Upcoming Seminar: AI in Public Health

August 21, 2025 2025/08/21 Monyneth Sok No Comments

A seminar on Artificial Intelligence (AI) in public health will take place on August 27, 2025, bringing together a panel of distinguished experts to share their insights. The discussion will highlight how AI is being applied to: Event Details 📅 Date: August 27, 2025🕘 Time: 9:00 AM – 12:00 PM📍 Location: CADT🔗 Registration: Register Here […]

ប្រវត្តិនៃបញ្ញាសិប្បនិម្មិត(AI)

February 27, 2025 2025/02/27 Monyneth Sok No Comments

អ្វីទៅជាបញ្ញាសិប្បនិម្មិត? បញ្ញាសិប្បនិមិត្ត (AI) គឺជាបច្ចេកវិទ្យាដែលអាចឱ្យកុំព្យូទ័រ និងម៉ាស៊ីនអាចមានសមត្ថភាពដូចមនុស្ស រួមមានការរៀនសូត្រ ការដោះស្រាយបញ្ហា ការសម្រេចចិត្ត ភាពច្នៃប្រឌិត និងស្វ័យភាព។ ប្រវត្តិនៃបញ្ញាសិប្បនិម្មិត គំនិតនៃ “ម៉ាស៊ីនដែលគិត” មានតាំងពីសម័យក្រិកបុរាណមកម្ល៉េះ។ ប៉ុន្តែចាប់តាំងពីការមកដល់នៃកុំព្យូទ័រអេឡិចត្រូនិក ព្រឹត្តិការណ៍សំខាន់ៗ និងដំណាក់កាលសំខាន់ៗក្នុងការវិវត្តន៍នៃ AI រួមមាន៖ ឆ្នាំ1950៖ លោក Alan Turing បានចុះផ្សាយ “Computing Machinery and Intelligence” ដោយណែនាំការធ្វើ Turing Test ដ៏ល្បីល្បាញដើម្បីកំណត់ថាតើម៉ាស៊ីនអាចមានភាពវៃឆ្លាតដូចមនុស្សដែរឬទេ។ ឆ្នាំ 1956៖ លោក John McCarthy បានបង្កើតពាក្យ “បញ្ញាសិប្បនិម្មិត(AI)” នៅក្នុងសន្និសីទ AI លើកដំបូងនៅមហាវិទ្យាល័យ Dartmouth ដែលនាំទៅដល់ការបង្កើតកម្មវិធី AI ដំបូងបង្អស់គឺ “ទ្រឹស្តីតក្កវិជ្ជា – Logic Theorist”។ ឆ្នាំ 1967៖ Neural networks បានទទួលភាពលេចធ្លោនៅពេលដែល […]

វិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

February 27, 2025 2025/02/27 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។ សូមចុចអានបន្ត

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ “ភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” ជាមួយឥស្សរជនតំណាងជាង ៦០ប្រទេសនិងអង្គការអន្តរជាតិ

February 10, 2025 2025/02/10 Monyneth Sok No Comments

ប៉ារីស៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” (Ministerial Meeting of the Global Partnership on Artificial Intelligence) នៅទីស្ដីការក្រសួងការបរទេសនៃសាធារណរដ្ឋបារាំង។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីនិងឥស្សរជននៃប្រទេសជាសមាជិកនៃភាពជាដៃគូសកលលើបញ្ញសិប្បនិម្មិត… សូមចុចអានបន្ត

មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)

January 31, 2025 2025/01/31 Monyneth Sok No Comments

មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI) ត្រូវបានអនុម័តនៅកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN)លើកទី៥ នៅខែមករា ឆ្នាំ2025 ថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលនៃ GenAI ។ មគ្គុទេសក៍បន្ថែមនេះផ្តល់នូវទិដ្ឋភាពនៃកាលានុវត្តភាព និងហានិភ័យនៃ GenAI និងផ្តល់អនុសាសន៍ជាច្រើនលើសកម្មភាពគោលនយោបាយសម្រាប់ប្រទេសជាសមាជិកអាស៊ានដើម្បីគាំទ្រដល់ការចាប់យកប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ។ អនុសាសន៍ទាំងនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់អត្ថប្រយោជន៍របស់ GenAI ស្របពេលអនុវត្តវិធានការការពារនិងកាត់បន្ថយហានិភ័យ ដើម្បីធានានូវសុវត្ថិភាពដល់អ្នកប្រើប្រាស់។ គួររំលឹកថា មគ្គុទេសក៍បន្ថែមនេះជាការបំពេញបន្ថែមលើ “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត (ASEAN Guide on AI Governance and Ethics)” ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ និងដាក់ឱ្យប្រើប្រព័ន្ធ AI បែបប្រពៃណី ប្រកបដោយការទទួលខុសត្រូវ។ សូមចុចលើតណភ្ជាប់ដើម្បីអានឬទាញយកឯកសារមគ្គុទេសក៍៖ https://asean.org/wp-content/uploads/2025/01/Expanded-ASEAN-Guide-on-AI-Governance-and-Ethics-Generative-AI.pdf