[English Below] នៅថ្ងៃទី ៧ សីហា ឆ្នាំ ២០២៥ ក្រុមហ៊ុន OpenAI បានដាក់ណែនាំអំពីម៉ូដែលបញ្ញាសិប្បនិម្មិត ដែលជាជំនាន់ថ្មីក្រោយគេជាមួយនិងការរីកចម្រើនទៅមុខក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ម៉ូដែលថ្មីនេះមានការលើកម្ពស់យ៉ាងសំខាន់ ដោយមានប្រព័ន្ធឆ្លាតវៃលឿន និងមានភាពទុកចិត្តបានខ្ពស់ជាងមុន ហើយអាចប្រើបានដោយឥតគិតថ្លៃ។ ការកាត់បន្ថយការយល់ច្រំឡំ (Hallucination) និងការជឿទុកចិត្តបានខ្ពស់ជាងមុនការអភិវឌ្ឈថ្មីនៃម៉ូដែល GPT-5 មានការផ្តោតសំខាន់លើការកាត់បន្ថយភាពយល់លើច្រឡំ (Hallucination) ដែលជាបញ្ហាញឺកញាប់នៅពេលដែលប្រព័ន្ធផ្តល់លទ្ធផល ឬព័ត៍មានខុសប្រក្រតី។ តាមការបញ្ជាក់ពីក្រុមហ៊ុន OpenAI បានណែនាំគំនិតថ្មីមួយហៅថា “Safe Completions” ដែលជាមុខងារមួយមានគោលបំណងអោយ GPT-5 ផ្តល់ចម្លើយដែលមានប្រយោជន៍បំផុត និងនៅក្នុងកម្រិតសុវត្ថិភាព។ ការពង្រឺងម៉ូដែល Programming ប្រសើរជាងមុន និងមុខងារ API បន្ថែមជាមួយនឹងការពង្រឹងម៉ូដែលថ្មីនេះ ក្រុមហ៊ុន OpenAI បានអះអាងថា GPT-5 ជាម៉ូដែល Programming ដែលមានសម្ថភាពខ្លាំងបំផុតរហូតមកទល់ពេលនេះ ហើយទទួលបានពិន្ទុខ្ពស់លើគោលដៅដូចជា SWE-Bench, SWE-Lancer និង Aider Polyglot ។ ម៉ូដែល GPT-5 នេះក៍អាចបង្កើតមុខងារ […]
