Not every sector needs AI, but all the targeted sectors must adopt an eco-system-based approach.
AI should be the new catalyst for the growth by increasing the productivity and efficiency of the economy.
AI CAMBODIA
AI as an Eco-System
Not every sector needs AI, but all the targeted sectors must adopt an eco-system-based approach. AI should be the new catalyst for the growth by increasing the productivity and efficiency of the economy.
AI CAMBODIA
AI ECO-SYSTEM
Comprehensive programs and strategies driving Cambodia's AI development forward through focused initiatives and collaborative efforts.
គំនិតផ្តួចផ្តើមនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់យើងផ្តោតលើការជម្រុញនិងលើកកម្ពស់នៃបច្ចេកវិទ្យា AI ខណៈពេលធានានូវការអនុវត្តជាក់ស្តែងសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា
ការតភ្ជាប់ឌីជីថល៖ បណ្ដាញតភ្ជាប់ឌីជីថល (រួមមានបណ្ដាញទូរសព្ទចល័តនិងអចល័ត បណ្ដាញអ៊ីនធឺណិត ។ល។) ជាធាតុផ្សំមិនអាចខ្វះបានក្នុងការអភិវឌ្ឍនិងប្រើប្រាស់ AI ជាពិសេសក្នុងចរន្តដែលសេវានិងកម្លាំងគណនាយ៉ាងច្រើនបានរៀបចំក្នុងប្រព័ន្ធក្លោដ។
កម្លាំងគណនា៖ ការអភិវឌ្ឍនិងនវានុវត្តន៍ប្រព័ន្ធ AI ត្រូវការកម្លាំងគណនាច្រើន។ កម្លាំងគណនាត្រូវការសម្ភារៈទំនើបនិងថាមពលច្រើន ជាហេតុនាំឱ្យប្រទេសនានាស្វែងរកមធ្យោបាយផ្សេងៗក្នុងការបំពេញតម្រូវការរបស់ខ្លួន។
ទិន្នន័យ៖ ដើម្បីឱ្យ AI “រៀន” គេត្រូវមានទិន្នន័យ។ ភាពសម្បូណ៌បែបនៃទិន្នន័យ ជាពិសេសទិន្នន័យដែលមានរបៀបរៀបរយនិងគុណភាពល្អ នឹងជួយឱ្យការអភិវឌ្ឍនិងការប្រើប្រាស់ AI កាន់តែមានប្រសិទ្ធភាព។ ក្រៅពីនេះ ការចែកចាយ និងការគ្រប់គ្រងទិន្នន័យដែលមានសុគតភាព ជារឿងដែលមិនអាចខ្វះបាន។
ធនធានមនុស្សជំនាញ៖ ការរចនា អភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធ AI ត្រូវការធនធានមនុស្សជំនាញ ចាប់ពីអ្នកធ្វើការទូទៅដែលចេះប្រើប្រាស់ AI ក្នុងការងារវិស័យជំនាញរបស់ខ្លួន រហូតដល់អ្នកចេះដាក់ឱ្យប្រើប្រាស់ឬធ្វើសមាហរណកម្មជាមួយប្រព័ន្ធAI និងអ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យនិងឯកទេសAI ដែលចូលរួមក្នុងដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍប្រព័ន្ធ AI ។