សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

ក្របខណ្ឌអាស៊ាន៖

កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ASEAN Digital Ministers Meeting – “ADGMIN”) និង កិច្ចប្រជុំឧត្ដមមន្ត្រីឌីជីថលអាស៊ាន (ASEAN Senior Digital Officials’ Meeting – “ADGSOM”)។ យន្តការ ADGMIN/ADGSOM ជាយន្តការតាមវិស័យរបស់អាស៊ានសម្រាប់វិស័យឌីជីថល។ តាមរយៈយន្តការនេះ កម្ពុជាបានចូលរួមសកម្មភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបថ្មីៗ មានAI ជាដើម។ សមិទ្ធផលថ្មីៗពាក់ព័ន្ធនឹង AI ក្នុងក្របខណ្ឌ ADGSOM/ADGMIN រួមមាន៖

– មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI) 

– មគ្គទេសអាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត (ASEAN Guide on AI Ethics and Governance)

– ការបង្កើតក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិតអាស៊ានដើម្បីបន្តពិភាក្សាកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

កិច្ចប្រជុំរដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASEAN Ministerial Meeting on Science, Technology, and Innovation – “AMMSTI”) និង គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (Committee on Science, Technology and Innovation)

យន្តការ AMMSTI/COSTI ដឹកនាំសម្របសម្រួលការអភិវឌ្ឍជាទូទៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមរយៈយន្តការនេះ កម្ពុជាបានចូលរួមសកម្មភាពពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានមួយផ្នែកពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត។ សមិទ្ធផលថ្មីៗពាក់ព័ន្ធនឹង AI ក្នុងក្របខណ្ឌ AMMSTI/COSTI រួមមាន៖

– សេចក្ដីប្រកាស AMMSTI ស្ដីពីបញ្ញាសិប្បិនិម្មិត

– ASEAN COSTI Track on Artificial Intelligence

ក្របខណ្ឌអង្គការសហប្រជាជាតិ៖

អង្គការសហប្រជាជាតិនិងទីភ្នាក់ងារជំនាញបានដាក់ចេញចរន្តការងារនិងគោលការណ៍ថ្មីៗ ដើម្បីឆ្លើយតបនឹងការវិវត្តរបស់បញ្ញាសិប្បនិម្មិត ជាអាទិ៍៖

–  សេចក្ដីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិលេខ A/78/L.49 ស្ដីពីការចាប់យកកាលានុវត្តភាពនៃបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាព មានសន្តិសុខ និងគួរជឿទុកចិត្តបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

–  ក្រុមការងារបញ្ញាសិប្បនិម្មិតអន្តរទីភ្នាក់ងារ (Inter-Agency Working Group on AI)

–  ឧត្ដមក្រុមប្រឹក្សាអគ្គលេខាធិការអង្គការសហប្រជាជាតិលើបញ្ញាសិប្បនិម្មិត (Secretary General’s High-Level Advisory Body on AI)

–  សេចក្ដីសម្រេចអង្គការយូណេស្កូស្ដីពីអនុសាសន៍ស្ដីពីសីលធម៌បញ្ញាសិប្បនិម្មិត (Recommendation on the Ethics of Artificial Intelligence)និងការអនុវត្តវិធីសាស្ត្រវាយតម្លៃការត្រៀមខ្លួន (Readiness Assessment Methodology – “RAM”) និង ការវាយតម្លៃផលប៉ះពាល់ផ្នែកសីលធម៌ (Ethical Impact Assessment – “EIA”)

ក្រៅពីនេះ អង្គការអន្តរជាតិនិងអង្គការតំបន់ជាច្រើនទៀត បាននិងកំពុងជំរុញកិច្ចសហការលើកិច្ចការបញ្ញាសិប្បនិម្មិត ជាអាទិ៍ សហភាពអឺរ៉ុប(EU) BRICS អង្គការសម្រាប់កិច្ចសហការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (Organization on Economic Cooperation and Development – “OECD”) ក្រុមប្រទេស G20 ។ល។