ម៉ូដែលភាសាធំ Large Language Models (LLM)៖ កម្លាំងចលករថ្មីក្នុងវិស័យបញ្ញាសិប្បនិម្មិត នៅក្នុងយុគសម័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនឥតឈប់ឈរនេះ ម៉ូដែលភាសាធំ (LLM) បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត (AI)។ តើ LLM គឺជាអ្វី? តើវាមានសារៈសំខាន់អ្វីខ្លះ? តើម៉ូដែលភាសាធំ (LLM) គឺជាអ្វី? ម៉ូដែលភាសាធំ (LLM) គឺជាប្រភេទនៃកម្មវិធី AI ដែលត្រូវបានរចនាឡើងដើម្បីអាចយល់ និងបង្កើតភាសារបស់មនុស្សបាន។ LLM ត្រូវបានបង្ហាត់បង្រៀនដោយសំណុំទិន្នន័យដ៏ធំនៃអត្ថបទ(អក្សរ) និងកូដ ដែលវាអាចស្វែងយល់ពីលំនាំ(pattern) និងរចនាសម្ព័ន្ធដ៏ស្មុគស្មាញនៃភាសារបស់មនុស្ស។ ការបង្ហាត់បង្រៀននេះជួយឱ្យ LLM អាចធ្វើការងារជាច្រើនដូចជា ការបកប្រែភាសា ការសង្ខេបអត្ថបទ ការសរសេរអត្ថបទ និងឆ្លើយសំណួរ។ ដំណើរការរបស់ LLM LLM ត្រូវបានបង្កើតឡើងនៅលើប្រភេទនៃ neural network ដែលគេហៅថា transformer model ។ ម៉ូដែលទាំងនេះមានសមត្ថភាពក្នុងការដំណើរការទិន្នន័យតាមលំដាប់លំដោយ ដូចជាអត្ថបទជាដើម ដោយការបំបែកអត្ថបទទៅជាឯកតាតូចៗ ដូចជាពាក្យ ឬអនុពាក្យ បន្ទាប់មកវិភាគទំនាក់ទំនងរវាងឯកតាទាំងនោះ។ ការធ្វើបែបនេះអនុញ្ញាតឱ្យម៉ូដែលស្វែងយល់ពីអត្ថន័យ និងបរិបទនៃប្រយោគ ឬកថាខណ្ឌ។ […]
