ខាងក្រោមនេះជាបញ្ជីនៃឧបករណ៍បញ្ញាសិប្បនិម្មិតមួយចំនួនសម្រាប់ជួយឱ្យផលិតភាពការងាររបស់អ្នកកាន់តែប្រសើរ។ សម្រាប់កិច្ចប្រជុំ Zoom: ក្រៅពីការប្រើប្រាស់ប្រព័ន្ធ Zoom ក្នុងការប្រជុំអនឡាញ ឥឡូវនេះ Zoom បានពង្រីក វិសាលភាពជាមួយ AI ដោយមានសមត្ថភាពអាចសង្ខេបកិច្ចប្រជុំទាំងមូលបានទៀតផង។ Avoma: ជា AI ជំនួយក្នុងកិច្ចប្រជុំ ដែលមានសមត្ថភាពកំណត់ពេលប្រជុំ ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងសង្ខេបការសន្ទនាដោយស្វ័យប្រវត្តិ។ Fireflies.ai: ជាជំនួយការកិច្ចប្រជុំមួយ ដែលអាចកត់ត្រា ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងវិភាគការសន្ទនាដោយស្វ័យប្រវត្តិនៅលើវេទិកាច្រើន។ NotebookLM: គឺជាជំនួយការស្រាវជ្រាវ និងកត់ត្រាដែលផ្អែកលើ AI ជាចម្បង ដែលអាចបង្កើតមូលដ្ឋានចំណេះដឹងផ្ទាល់ខ្លួនពីឯកសារជាក់លាក់ដែលផ្ដល់ឱ្យ រួមមានឯកសារ PDF តំណភ្ជាប់គេហទំព័រ និងអត្ថបទបម្លែងពីវីដេអូ YouTube ដើម្បីបង្កើតសេចក្តីសង្ខេបដែលមានមូលដ្ឋានច្បាស់លាស់។ អាចបង្កើតការពិភាក្សាសំឡេងបែប “podcast” ដែលអាចអន្តរកម្មបាន និងអាចបង្ហាញលទ្ធផលក្នុងទម្រង់ជារូបភាព ដូចជាផែនទីគំនិត (mind maps) និងបទបង្ហាញ (slide decks)។ សម្រាប់ការគ្រប់គ្រងគម្រោង Trello: គឺជាឧបករណ៍សម្រាប់គ្រប់គ្រងគម្រោងដែលជួយក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការ គម្រោង និងលំហូរការងារជាក្រុម។ Asana: […]
