សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

K2 Think៖ សហព័ន្ធអារ៉ាប់រួម បង្ហាញគំរូ AI Reasoning បើកចំហថ្មី

September 18, 2025 2025/09/18 Monyneth Sok No Comments

English Below សហព័ន្ធអារ៉ាប់រួម (UAE) បានប្រកាសដាក់ឱ្យប្រើប្រាស់ K2 Think ដែលជាគំរូ AI reasoning បើកចំហ ត្រូវបានអភិវឌ្ឍដោយ សាកលវិទ្យាល័យ Mohamed bin Zayed University of Artificial Intelligence (MBZUAI) និងក្រុមហ៊ុនបច្ចេកវិទ្យា G42។ ទោះបីមានទំហំត្រឹមតែ 32 ពាន់លាន parameter ក៏ K2 Think អាចបង្ហាញសមត្ថភាពល្អប្រសើរជាងគំរូ AI ធំជាងច្រើនដង ជាពិសេសក្នុងការដោះស្រាយបញ្ហាគណិតវិទ្យា។ K2 Think ត្រូវបានបង្កើតឡើងលើ Qwen2.5-32B ដែលរួមបញ្ចូលចំនុចច្នៃប្រឌិតសំខាន់ៗ ៦ ប្រភេទ ដូចជា chain-of-thought supervised fine-tuning, reinforcement learning ជាមួយ verifiable rewards និងវិធីសាស្ត្រ “agentic planning before reasoning” […]

NotebookLM: Google’s New AI-Powered Notebook

September 4, 2025 2025/09/04 Monyneth Sok No Comments

English Below ក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា AI ថ្មីមួយ ឈ្មោះថា NotebookLM ដែលជួយការងារឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈព័ត៌មានដែលបានផ្ដល់ឱ្យ។ កាលពីឆ្នាំ ២០២៣ NotebookLM ត្រូវបានណែនាំជាដំបូងក្នុងឈ្មោះ Project Tailwind។ បច្ចុប្បន្ន NotebookLM បានក្លាយជាជំនួយការដ៏ពិសេសក្នុងការស្រាវជ្រាវ និងកត់ត្រា ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ តើ NotebookLM ជាអ្វី? NotebookLM អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទុកឯកសារ ដូចជា PDF, Google Docs, ស្លាយ, តំណភ្ជាប់គេហទំព័រ ឬសូម្បីតែ transcript ពី YouTube។ ម៉ូដែល Gemini AI របស់ Google នឹងវិភាគមាតិកា ដើម្បីធ្វើការរៀបចំ និងធ្វើឱ្យងាយស្រួលយល់។ ខុសពី chatbot AI ទូទៅ NotebookLM ផ្ដោតតែទៅលើប្រភពឬឯកសារដែលអ្នកប្រើប្រាស់ផ្ដល់ឱ្យតែប៉ុណ្ណោះ ដូច្នេះចម្លើយដែលទទួលបាន គឺផ្អែកតាមប្រភពឬឯកសារនោះទាំងស្រុង។ ដំណើរការរបស់ […]

ចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ CODE-C 2025!

September 3, 2025 2025/09/03 Monyneth Sok No Comments

ត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើប AI និងបច្ចេកវិទ្យាឌីជីថលជាច្រើនផ្សេងទៀត? នេះជាឱកាសពិសេសសម្រាប់អ្នក ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅពីអនាគតនៃបច្ចេកវិទ្យា និងពង្រីកបណ្ដាញទំនាក់ទំនងជាមួយអ្នកបច្ចេកទេសនិងអ្នកជំនាញមកពីវិស័យបច្ចេកវិទ្យា។ កុំបណ្តោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! ចូលរួមជាមួយគ្នាក្នុងព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរដ៏ធំបំផុតក្នុងប្រទេសកម្ពុជា! Get ready to UNLOCK THE LATEST ADVANCEMENTS IN AI AND BEYOND. This is your chance to dive deep into the future of technology and network with leading experts. Don’t miss out on Cambodia’s Biggest Developer Conference! Event Details:🗓 Date: October 10-11, 2025📍 Venue: Innovation Center, CADT […]

មហាសន្និបាតអង្គការសហប្រជាជាតិ បង្កើតក្រុមប្រឹក្សាអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល

September 1, 2025 2025/09/01 Monyneth Sok No Comments

English Below មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេច (A/79/L.118)  ដើម្បីបង្កើតក្រុមវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត(AI) និងចាប់ផ្តើមកិច្ចសន្ទនាសកលស្តីពីអភិបាលកិច្ច AI ។ យន្តការថ្មីនេះបានបង្កើតឡើងដោយផ្អែកលើកតិកាសញ្ញាឌីជីថលសកលឆ្នាំ ២០២៤ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាសកលលើ AI គាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងជួយកាត់បន្ថយគម្លាតឌីជីថលរវាងប្រទេសនានា។ ក្រុមអ្នកជំនាញវិទ្យាសាស្ត្រនឹងមានសមាជិកចំនួន ៤០រូប ដែលនឹងបំពេញភារកិច្ចក្នុងរយៈពេលបីឆ្នាំ  លើការវាយតម្លៃហានិភ័យ ឱកាស និងផលប៉ះពាល់ដ៏ទូលំទូលាយរបស់ AI លើសង្គម។ កិច្ចសន្ទនាសកលនឹងផ្តល់វេទិកាមួយប្រកបដោយបរិយាបន្នសម្រាប់រដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធដើម្បីផ្លាស់ប្តូរចំណេះដឹង ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតក្របខ័ណ្ឌអភិបាលកិច្ច AI សកល។ វគ្គដំបូងត្រូវបានគ្រោងធ្វើឡើងនៅទីក្រុងហ្សឺណែវក្នុងខែកក្កដា ឆ្នាំ ២០២៦។ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសក្រុមប្រទេសចំនួន ៧៧ និងចិន បានសង្កត់ធ្ងន់យ៉ាងខ្លាំងលើសារៈសំខាន់នៃការចូលរួមដ៏ពេញលេញក្នុងការបង្កើតអភិបាលកិច្ច AI។ តំណាងរបស់អ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា AI អាចពន្លឿនវឌ្ឍនភាពក្នុងវិស័យនានាដូចជា សេវាសាធារណៈ ការអប់រំ សុខភាព និងសេដ្ឋកិច្ចឌីជីថល ប៉ុន្តែលុះត្រាតែត្រូវបានដឹកនាំដោយអភិបាលកិច្ចប្រកបដោយយុត្តិធម៌ និងបរិយាបន្ន ដែលដោះស្រាយបញ្ហាប្រឈមផ្នែកសីលធម៌ និងសង្គម។ សហភាពអឺរ៉ុបបានស្វាគមន៍ការឯកភាពគ្នាលើសេចក្តីសម្រេចនេះ ដោយបានគូសបញ្ជាក់ពីតម្លៃនៃឯករាជ្យភាពផ្នែកវិទ្យាសាស្ត្ររបស់ក្រុមអ្នកជំនាញ និងលក្ខណៈពហុភាគីនៃកិច្ចសន្ទនា។ យោងតាមសហភាពអឺរ៉ុប យន្តការទាំងនេះនឹងបម្រើជាឧបករណ៍ដ៏សំខាន់ដើម្បីកសាងចំណេះដឹងរួមគ្នា និងពង្រឹងសមត្ថភាពរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ […]