[English Below] ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានអញ្ជើញជាវាគ្មិននិងថ្លែងបាឋកថាគន្លឹះ ក្នុងវេទិកាបញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា—រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាវាគ្មិននិងថ្លែងបាឋកថាគន្លឹះ ក្នុងវេទិកា បញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា(Digital Intelligence and AI is the Next Evolution of Finance in Cambodia) ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅសណ្ឋាគារ Raffles Hotel Le Royal។ នៅក្នុងវេទិកានេះ ឯកឧត្តម គង់ ផល្លៈ បានថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារសង្ខេបចំនួន៥ចំណុចគឺ៖ទី១. ក្របខណ្ឌគោលនយោបាយជំរុញសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលជំរុញដល់ការប្រើប្រាស់និងការវិនិយោគលើបញ្ញាសិប្បនិម្មិត។ទី២. តួនាទីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពាក់ព័ន្ធនឹង ការរៀបចំផែនការយុទ្ធសាស្រ្តនិងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។ទី៣. ការប្រើប្រាស’ […]
