សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

វគ្គបណ្តុះបណ្តាល​ស្តីពីស្តង់ដា​គ្រប់គ្រង​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិតនៅអាស៊ីអាគ្នេយ៍

May 29, 2025 2025/05/29 Sopheak Sor No Comments

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីស្តង់ដាគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិត រៀបចំដោយ Standards Australia! នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ អង្គការស្តង់ដានៃប្រទេសអូស្ត្រាលី (Standards Australia) នឹងរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវនៅអាស៊ីអាគ្នេយ៍ (Responsible AI Training in Southeast Asia) នៅរាជធានីភ្នំពេញ និងបើកឱ្យមានការស្នើសុំចូលរួមពីបណ្តាអ្នកដឹកនាំនិងអ្នកជំនាញនានានៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។ វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដោតលើស្តង់ដាគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI Management System Standards – AIMSS) ដែលត្រូវបានរៀបចំដោយអង្គការអន្តរជាតិសម្រាប់ស្តង់ដានីយកម្ម (International Organization for Standardization – ISO)។ ស្របតាមនីតិវិធីការងាររបស់ ISO អ្នកជំនាញពីមកពី៤៥ ប្រទេស បានអភិវឌ្ឍស្តង់ដាគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលជាក្របខណ្ឌជួយដល់អ្នកដឹកនាំគ្រឹះស្ថាននីមួយៗអាចធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងគ្រឹះស្ថានរបស់ខ្លួន ដោយគ្រប់គ្រងបានទាំងហានិភ័យ ទាំងកាលានុវត្តភាព និងមានតុល្យភាពរវាងនវានុវត្តន៍និងអភិបាលកិច្ច។ AIMSS មានកំណត់ការណែនាំស្តីពីការរៀបចំ ការអនុវត្ត ការថែទាំ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងបញ្ញាសិប្បនិម្មិត ដែលអាចអនុវត្តបានចំពោះគ្រឹះស្ថានគ្រប់ទំហំ ទាំងគ្រឹះស្ថានផ្គត់ផ្គង់ឬនិងគ្រឹះស្ថានប្រើប្រាស់សេវាឬផលិតផលដែលដើរដោយបញ្ញាសិប្បនិម្មិត។ AIMSS ជាស្តង់ដាសកលដំបូងក្នុងផ្នែកនេះ ដែលឆ្លើយតបនឹងផលវិបាកដែលកើតឡើងដោយបញ្ញាសិប្បនិម្មិតនៅក្នុងគ្រឹះស្ថាននានា រួមមានបញ្ហាក្រមសីលធម៌និងតម្លាភាព និងជួយឱ្យគ្រឹះស្ថានទាំងអស់អាចបញ្ជាក់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។ […]

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

May 19, 2025 2025/05/19 Sopheak Sor No Comments

[English Below] ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិភាក្សានិងស្នើសុំផ្តល់ធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នារសៀលថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តជួបប្រជុំជាមួយតំណាងក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ចែម រ៉ាណែល អគ្គនាយករងក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំទាំងពីរ ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជម្រាបជូនតំណាងក្រសួងទាំងពីរអំពីមូលហេតុនិងសាវតារនៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាងជូនតំណាងក្រសួង។ តំណាងក្រសួងទាំងពីរបានគាំទ្រការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនអំពីអាទិភាពតាមវិស័យនិងសក្ដានុពលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅតាមវិស័យរៀងៗខ្លួន។ តំណាងក្រសួងនិងពិភាក្សាបន្តផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងទិសដៅកាន់តែច្បាស់លាស់សម្រាប់ប្រែក្លាយចក្ខុវិស័យជាការពិតនិងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ His Excellency Keo Sothie holds Bilateral Meetings with Representatives from the Ministry of Health […]

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

May 19, 2025 2025/05/19 Sopheak Sor No Comments

[English Below] ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត — រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សានិងស្នើសុំធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីមកពីក្រសួង ស្ថាប័នចំនួន១២ សរុប៣៨រូប។ នារសៀលថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រសួង ស្ថាប័ន១៣ ផ្សេងទៀត ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៥រូប។ ក្នុងកិច្ចប្រជុំទាំងពីរ ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជម្រាបជូនតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធអំពីមូលហេតុនិងសាវតារនៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាងជូនតំណាងក្រសួង។ តំណាងក្រសួង ស្ថាប័នបានសម្ដែងមតិគាំទ្រការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានលើកយោបល់អំពីកិច្ចការអាទិភាពនិងសក្ដានុពលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅតាមវិស័យរៀងៗខ្លួន។ ទន្ទឹមនេះ តំណាងក្រសួង ស្ថាប័នបានផ្ដល់ធាតុចូលល្អៗជាច្រើនដែលក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលយកទៅពិចារណាដើម្បីរៀបចំកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ។ ក្រសួង ស្ថាប័ននឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងទិសដៅកាន់តែច្បាស់លាស់សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ និងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ — His Excellency Secretary of State Keo Sothie Chairs Consultation […]

២៦៥ សជណ-ពប

May 16, 2025 2025/05/16 Sopheak Sor No Comments

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្មវត្ថុ៖ ករណីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅ ការងារបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ យោង ៖ លិខិតលេខ២៩៨ បទ. ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លិខិតលេខ០២៩ ខន/០២៥ សជណ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តអនុសាសន៍ទាំង១១ចំណុច ដើម្បីរៀបចំជាផែនការសកម្មភាពការងារបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ប្រសិទ្ធភាព ដូចខាងក្រោម៖ ១. […]

៣៦១ សជណ-ពប

May 15, 2025 2025/05/15 Sopheak Sor No Comments

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្មវត្ថុ៖ ករណីរបាយការណ៍ស្តីពីការពិភាក្សាលើការរៀបចំលិខិតបទដ្ឋានគតិយុត្ត កំណត់អំពីយន្តការគ្រប់គ្រង វិជ្ជាជីវៈវិស័យឌីជីថលនៅកម្ពុជា និងសំណើគោរពសុំគោលការណ៍លើការងារបន្ត។ យោង ៖ លិខិតលេខ៥២៧ អយក.រប ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ដូចខាងក្រោម៖ ១- អនុញ្ញាតឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងវិជ្ជាជីវៈវិស័យ ឌីជីថល ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសិទ្ធិវាយតម្លៃគ្រឹះស្ថានជាតិនិងអន្តរជាតិ និងឯកសារបញ្ជាក់គុណវុឌ្ឍវិជ្ជាជីវៈដែលអាចប្រើប្រាស់ សម្រាប់ទទួលស្គាល់គុណវុឌ្ឍវិជ្ជាជីវៈនៅ កម្ពុជា។ ២- អនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយ […]

៤៧៦​​ សជណ-អស៊

May 14, 2025 2025/05/14 Sopheak Sor No Comments

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្មវត្ថុ៖ ករណីរបាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ នៅប្រទេសថៃ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ និងសំណើគោរពសុំគោលការណ៍លើការងារបន្ត។ យោង ៖ លិខិតលេខ៤៣៩ បទ. ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ នៅប្រទេសថៃ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ និងឯកភាពជាគោលការណ៍ជូនក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ (ក.ប.ទ.) ដូចខាងក្រោម៖ ១- ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំកំពូលសកលស្តីពី បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៥ (Al for Good Global Summit 2025) នៅថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ […]

៣១៦ សជណ-អស៊

May 14, 2025 2025/05/14 Sopheak Sor No Comments

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្មវត្ថុ៖ ករណីរបាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ និងកិច្ចប្រជុំ ពាក់ព័ន្ធ ជាមួយដៃគូសន្ទនានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ និងសំណើគោរព សុំគោលការណ៍លើការងារបន្ត។ យោង ៖ លិខិតលេខ៣៥១ បទ. ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា រាជរដ្ឋាភិបាលសូមអបអរសាទរ ចំពោះជោគជ័យទទួលបានមេដាយមាស នៃកម្មវិធី “ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” និងឯកភាពលើសំណើសម្រាប់ការងារបន្ត ដូចខាងក្រោម៖ ១. បង្កើតក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ តាមដាន និងស្រាវជ្រាវលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងជាតំណាងកម្ពុជា ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតក្នុងក្របខ័ណ្ឌនៃរដ្ឋមន្ត្រីឌីជីថលអាស៊ាន។ ២. សហការជាមួយប្រទេសជាសមាជិកអាស៊ាន ឬប្រទេសដៃគូផ្សេងទៀត ដែលមានចំណាប់អារម្មណ៍ ប្រើប្រាស់ […]