ខាងក្រោមនេះជាបញ្ជីនៃឧបករណ៍បញ្ញាសិប្បនិម្មិតមួយចំនួនសម្រាប់ជួយឱ្យផលិតភាពការងាររបស់អ្នកកាន់តែប្រសើរ។
សម្រាប់កិច្ចប្រជុំ
Zoom: ក្រៅពីការប្រើប្រាស់ប្រព័ន្ធ Zoom ក្នុងការប្រជុំអនឡាញ ឥឡូវនេះ Zoom បានពង្រីក វិសាលភាពជាមួយ AI ដោយមានសមត្ថភាពអាចសង្ខេបកិច្ចប្រជុំទាំងមូលបានទៀតផង។
Avoma: ជា AI ជំនួយក្នុងកិច្ចប្រជុំ ដែលមានសមត្ថភាពកំណត់ពេលប្រជុំ ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងសង្ខេបការសន្ទនាដោយស្វ័យប្រវត្តិ។
Fireflies.ai: ជាជំនួយការកិច្ចប្រជុំមួយ ដែលអាចកត់ត្រា ថតសម្លេង បម្លែងសម្លេងទៅជាអត្ថបទ និងវិភាគការសន្ទនាដោយស្វ័យប្រវត្តិនៅលើវេទិកាច្រើន។
NotebookLM: គឺជាជំនួយការស្រាវជ្រាវ និងកត់ត្រាដែលផ្អែកលើ AI ជាចម្បង ដែលអាចបង្កើតមូលដ្ឋានចំណេះដឹងផ្ទាល់ខ្លួនពីឯកសារជាក់លាក់ដែលផ្ដល់ឱ្យ រួមមានឯកសារ PDF តំណភ្ជាប់គេហទំព័រ និងអត្ថបទបម្លែងពីវីដេអូ YouTube ដើម្បីបង្កើតសេចក្តីសង្ខេបដែលមានមូលដ្ឋានច្បាស់លាស់។ អាចបង្កើតការពិភាក្សាសំឡេងបែប “podcast” ដែលអាចអន្តរកម្មបាន និងអាចបង្ហាញលទ្ធផលក្នុងទម្រង់ជារូបភាព ដូចជាផែនទីគំនិត (mind maps) និងបទបង្ហាញ (slide decks)។
សម្រាប់ការគ្រប់គ្រងគម្រោង
Trello: គឺជាឧបករណ៍សម្រាប់គ្រប់គ្រងគម្រោងដែលជួយក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការ គម្រោង និងលំហូរការងារជាក្រុម។
Asana: ជួយសម្របសម្រួលគម្រោងស្មុគស្មាញ និងតាមដានគោលដៅយុទ្ធសាស្ត្រ តាមរយៈដំណើរការការងារដោយស្វ័យប្រវត្តិ cross-functional timelines និងសេចក្តីសង្ខេបស្ថានភាពជាក់ស្ដែង។
Clickup: ការគ្រប់គ្រងភារកិច្ច (tasks) ការជជែក (chat) ក្តារស (whiteboards) សៀវភៅតារាង (spreadsheets) និងការសហការលើឯកសារទាំងអស់នៅលើវេទិកាតែមួយ
សម្រាប់ការធ្វើបទបង្ហាញ
beautiful.ai: កម្មវិធីបង្កើតបទបង្ហាញដែលដំណើរការដោយ AI ដែលប្រើ “Smart Slides” ដើម្បីកែសម្រួលប្លង់ និងរចនាបថដោយស្វ័យប្រវត្តិ នៅពេលអ្នកបន្ថែមមាតិកា។
Canva: Canva Magic Design ប្រើប្រាស់ AI ក្នុងការ រចនា ពណ៌ ពុម្ពអក្សរ រូបភាព និងប្លង់នានា ដើម្បីបង្កើនសោភ័ណភាពរបស់បទបង្ហាញ ឬការរចនាផ្សេងៗ។
Chatbot
ChatGPT មានជំនាញបង្កើតអត្ថបទសម្រាប់គោលបំណងផ្សេងៗ ដោយអាចសរសេរប្រកបដោយ ភាពច្នៃប្រឌិត និងអាចឆ្លើយសំណួរដែលស្មុគ្រស្មាញបាន។
Gemini: អាចដំណើរការ និងបង្កើតអត្ថបទ កូដ រូបភាពគុណភាពខ្ពស់ និងវីដេអូក្នុងពេលវេលាជាក់ស្ដែង។
Microsoft Copilot: ប្រើសមត្ថភាពគិតវិភាគចម្រុះមធ្យម (multimodal reasoning) ដើម្បីធ្វើស្វ័យប្រវត្តិកម្មភារកិច្ច បង្កើតមាតិកា និងវិភាគទិន្នន័យ នៅលើ Word, Excel, PowerPoint និង Teams។
