សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា
AI CAMBODIA

AI as an Eco-System​

Not every sector needs AI, but all the targeted sectors must adopt an eco-system-based approach. AI should be the new catalyst for the growth by increasing the productivity and efficiency of the economy.

AI CAMBODIA

AI as an Eco-System​

Not every sector needs AI, but all the targeted sectors must adopt an eco-system-based approach. AI should be the new catalyst for the growth by increasing the productivity and efficiency of the economy.

AI CAMBODIA

AI ECO-SYSTEM

Comprehensive programs and strategies driving Cambodia's AI development forward through focused initiatives and collaborative efforts.

AI នៅកម្ពុជា

AI ជាប្រព័ន្ធអេកូឡូស៊ី

AI Landscape and Readiness in Cambodia

AI និង​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ

សន្តិសុខសាយប័រ

ស្តង់ដារ

បទប្បញ្ញត្តិ និងគោលនយោបាយ

ធនធានមនុស្ស

គោលការណ៍ក្រមសីលធម៌ និងទំនួលខុសត្រូវ

កម្មវិធី

គំនិតផ្តួចផ្តើមនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់យើងផ្តោតលើការជម្រុញនិងលើកកម្ពស់នៃបច្ចេកវិទ្យា AI ខណៈពេលធានានូវការអនុវត្តជាក់ស្តែងសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍនិង​​ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ប្រកប​ដោយ​ផលិតភាពនិង​សុខុមាលភាព និង​ឆ្ពោះទៅកាន់​វិបុលភាពជាតិ​និង​ភាព​ជាម្ចាស់​លើ​បច្ចេកវិទ្យា ត្រូវ​មាន​ធាតុផ្សំ​សំខាន់ៗ​មួយ​ចំនួន​ដូចជា៖

  • ការតភ្ជាប់ឌីជីថល៖ បណ្ដាញតភ្ជាប់ឌីជីថល (រួមមានបណ្ដាញទូរសព្ទចល័តនិងអចល័ត បណ្ដាញអ៊ីនធឺណិត ។ល។) ជាធាតុផ្សំមិនអាចខ្វះបានក្នុងការអភិវឌ្ឍនិងប្រើប្រាស់ AI ជាពិសេសក្នុងចរន្តដែលសេវានិងកម្លាំងគណនាយ៉ាងច្រើនបានរៀបចំក្នុងប្រព័ន្ធក្លោដ។

  • កម្លាំងគណនា៖ ការអភិវឌ្ឍនិងនវានុវត្តន៍ប្រព័ន្ធ AI ត្រូវការកម្លាំងគណនាច្រើន។ កម្លាំងគណនាត្រូវការសម្ភារៈទំនើបនិងថាមពលច្រើន ជាហេតុនាំឱ្យប្រទេសនានាស្វែងរកមធ្យោបាយផ្សេងៗក្នុងការបំពេញតម្រូវការរបស់ខ្លួន។

  • ទិន្នន័យ៖ ដើម្បីឱ្យ AI “រៀន” គេត្រូវមានទិន្នន័យ។ ភាពសម្បូណ៌បែបនៃទិន្នន័យ ជាពិសេសទិន្នន័យដែលមានរបៀបរៀបរយនិងគុណភាពល្អ នឹងជួយឱ្យការអភិវឌ្ឍនិងការប្រើប្រាស់ AI កាន់តែមានប្រសិទ្ធភាព។ ក្រៅពីនេះ ការចែកចាយ និងការគ្រប់គ្រងទិន្នន័យដែលមានសុគតភាព ជារឿងដែលមិនអាចខ្វះបាន។

  • ធនធានមនុស្សជំនាញ៖ ការរចនា អភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធ AI ត្រូវការធនធានមនុស្សជំនាញ ចាប់ពីអ្នកធ្វើការទូទៅដែលចេះប្រើប្រាស់ AI ក្នុងការងារវិស័យជំនាញរបស់ខ្លួន រហូតដល់អ្នកចេះដាក់ឱ្យប្រើប្រាស់ឬធ្វើសមាហរណកម្មជាមួយប្រព័ន្ធAI និងអ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យនិងឯកទេសAI ដែលចូលរួមក្នុងដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍប្រព័ន្ធ AI ។

  • ភាពចាស់ទុំផ្នែកឌីជីថលរបស់គ្រឹះស្ថានសាធារណៈនិងឯកជន៖ ជាទូទៅ គ្រឹះស្ថានដែលមានភាពចាស់ទុំផ្នែកឌីជីថល ទាំងហេដ្ឋារចនាសម្ព័ន្ធ ភាពសម្បូណ៌បែបនិងរបៀបរៀបរយនៃទិន្នន័យ និងលំហូរការងារលើប្រព័ន្ធឌីជីថល នឹងអាចចាប់យកប្រព័ន្ធAIមកប្រើប្រាស់បានងាយស្រួលជាងនិងបានផលច្រើនជាងគ្រឹះស្ថានដែលមិនទាន់ចាស់ទុំផ្នែកឌីជីថល។

  • អក្ខរកម្មឌីជីថល ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ពលរដ្ឋ៖ ពលរដ្ឋដែលមានចំណេះដឹងនិងបំណិនអក្ខរកម្មឌីជីថល ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយខ្ពស់ អាចទទួលប្រយោជន៍ពីប្រព័ន្ធ AI និងការពារខ្លួនពីហានិភ័យពីប្រព័ន្ធAI បានងាយស្រួលជាងពលរដ្ឋដែលមានកម្រិតអក្ខរកម្មឌីជីថល ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាប។

  • ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍៖ ការស្រាវជ្រាវទាំងផ្នែកទ្រឹស្ដីនិងផ្នែកអនុវត្តន៍ ព្រមទាំងការយកលទ្ធផលស្រាវជ្រាវទៅអនុវត្តជាក់ស្ដែងតាមវិស័យនានា ជួយជំរុញការចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាAI ដែលមានមូលដ្ឋានត្រឹមត្រូវ។

  • គោលនយោបាយនិងរបបនិយ័តកម្មដែលមានតុល្យភាព៖ រាល់ការគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗ ត្រូវរក្សាតុល្យភាពដើម្បីចៀសវាងរាំងស្ទះដល់បច្ចេកវិទ្យាដែលកំពុងតែវិវត្តឬនវានុវត្តន៍និងគំនិតច្នៃប្រឌិតនានាផង និងចៀសវាងការបណ្ដែតបណ្ដោយជ្រុលហួស ដែលនាំមកនូវគុណវិបត្តិនាពេលក្រោយ។ ពោលគឺ គ្រប់វិធានការគោលនយោបាយនិងនិយ័តកម្មត្រូវថ្លឹងថ្លែងរវាងកត្តាសេដ្ឋកិច្ច សង្គម បរិស្ថាន និងកត្តាពាក់ព័ន្ធផ្សេងៗ ឱ្យមានតុល្យភាពមួយដែលអាចទទួលយកបាន។

 

ដើម្បីឱ្យ​គ្រប់ផ្នែកនៃ​ប្រព័ន្ធ​អេកូឡូស៊ី​ AI រីកចម្រើន​ ចាំបាច់​ត្រូវ​មាន​កិច្ចសហការ​រវាង​គ្រប់តួអង្គពាក់ព័ន្ធ ទាំង​ក្រសួង ស្ថាប័ន​ជំនាញ និង​ក្រសួង ស្ថាប័ន​ដែល​ដឹកនាំ​តាម​វិស័យ ព្រមទាំង​វិស័យ​ឯកជន ប្រជាពលរដ្ឋ គ្រឹះស្ថាន​អប់រំ ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល ព្រមទាំង​ផ្នែក​ផ្សេង​ទៀត​នៃ​សង្គម​ស៊ីវិល។