កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ASEAN Digital Ministers Meeting – “ADGMIN”) និង កិច្ចប្រជុំឧត្ដមមន្ត្រីឌីជីថលអាស៊ាន (ASEAN Senior Digital Officials’ Meeting – “ADGSOM”)។ យន្តការ ADGMIN/ADGSOM ជាយន្តការតាមវិស័យរបស់អាស៊ានសម្រាប់វិស័យឌីជីថល។ តាមរយៈយន្តការនេះ កម្ពុជាបានចូលរួមសកម្មភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបថ្មីៗ មានAI ជាដើម។ សមិទ្ធផលថ្មីៗពាក់ព័ន្ធនឹង AI ក្នុងក្របខណ្ឌ ADGSOM/ADGMIN រួមមាន៖
– មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)
– មគ្គទេសអាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត (ASEAN Guide on AI Ethics and Governance)