Automatic Speech Recognition (ASR)៖
ប្រព័ន្ធ ASR គឺត្រូវបានដាក់ឱ្យដំណើរការ ហើយរហូតមកដល់ពេលនេះ យើងមានអ្នកប្រើប្រាស់ចំនួនជាង 100,000 នាក់រួចហើយ។ ប្រព័ន្ធនេះអាចបំប្លែងការនិយាយភាសាខែ្មរទៅជាអត្ថបទយ៉ាងត្រឹមត្រូវ ធ្វើឱ្យក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់កម្មវិធីផ្សេងៗដូចជាការស្វែងរកដោយសំឡេង ការសរសេរតាមសំឡេង និងការបកប្រែដោយស្វ័យប្រវត្តិ។